ព័ត៌មានអន្ដរជាតិ
អាមេរិក អនុម័តការលក់មីស៊ីលតម្លៃ ១ពាន់លានដុល្លារឲ្យអូស្ត្រាលី
កាលពីថ្ងៃពុធទី៩ខែមេសាឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានអនុម័តការលក់មីស៊ីល AIM-120C និង AIM-120D សរុបចំនួន៤០០គ្រាប់ និងឧបករណ៍ពាក់ព័ន្ធដល់ប្រទេសអូស្ត្រាលី ដែលមានតម្លៃ ១,០៤ពាន់លានដុល្លារ។

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក (DSCA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការលក់ដែលបានស្នើឡើងនឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់អូស្ត្រាលី ក្នុងការទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងនាពេលអនាគតដោយការការពារ និងបង្កើនសុវត្ថិភាពយន្តហោះ»។
DSCA បានបញ្ជាក់ទៀតថា៖ «អូស្ត្រាលីគឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់យើងនៅប៉ាស៊ីហ្វិកខាងលិច។ វាមានសារៈសំខាន់ចំពោះផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក ក្នុងការជួយសម្ព័ន្ធមិត្តរបស់យើងក្នុងការអភិវឌ្ឍ និងរក្សានូវសមត្ថភាពស្វ័យការពារដ៏រឹងមាំ និងការត្រៀមខ្លួន»។
អូស្ត្រាលី បានចងភ្ជាប់ខ្លួនយ៉ាងស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនៅក្នុងអនុសញ្ញាការពារគ្នាត្រីភាគីហៅថា «AUKUS» កាលពីអំឡុងខែកញ្ញាឆ្នាំ២០២១។ ក្នុងនោះ មានកិច្ចព្រមព្រៀងដ៏ធំមួយ ដែលអនុញ្ញាតឲ្យអូស្ត្រាលីទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


