ព័ត៌មានអន្ដរជាតិ
បាក់អគារនៅថៃ៖ អ្នកស្លាប់កើនដល់៥១នាក់ ខណៈ៤៣នាក់ទៀតបាត់ខ្លួន
សាកសពពីរនាក់ទៀតត្រូវបានរកឃើញ នាំឲ្យចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាក់អគារនៅថៃដោយសាររញ្ជួយដីដែលបានរកឃើញកើនដល់៥១នាក់ ជាមួយគ្នានោះ កម្មករ៤៣នាក់ទៀតនៅតែបន្តបាត់ខ្លួននៅឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារប័ត៌មាន The Nation នៅថ្ងៃទី២២ខែមេសានេះ។

មន្ត្រីជួយសង្គ្រោះបានអះអាងនៅថ្ងៃអង្គារនេះថា សាកសពពីរនាក់ទៀតត្រូវបានរកឃើញពីកម្ទេចថ្មនៃអគារកម្ពស់ ៣២ ជាន់ដែលដួលរលំនៅក្នុងខណ្ឌ Chatuchak នៃទីក្រុងបាងកក ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៥១ នាក់ ខណៈប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តរកកម្មករចំនួន ៤៣នាក់ទៀតដែលបាត់ខ្លួន។
បើតាមមន្ត្រីសង្គ្រោះ សាកសពទី១ ត្រូវបានរកឃើញពីក្រោមគំនរបាក់បែក ក្នុងតំបន់ C នៅវេលាម៉ោង ៨ និង២០ នាទី យប់ តាមរយៈការជីកនិងកាត់បេតុង។ សាកសពទី២ ត្រូវបានរកឃើញនៅក្រោមគំនរបាក់បែក ក្នុងតំបន់ B ហើយត្រូវបានស្រង់ចេញបានដោយជោគជ័យនៅម៉ោងប្រហែល ៩ និង៣៧នាទីយប់។

គួរបញ្ជាក់ថាអគារការិយាល័យសវនកម្មរដ្ឋដែលកំពុងសាងសង់ (SAO) នៅលើផ្លូវ Kamphaeng Phet 2 បានដួលរលំកាលពីថ្ងៃទី ២៨ ខែមីនា បន្ទាប់ពីរងផលប៉ះពាល់ពីការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ នៅជិតទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ។
យោងតាមរដ្ឋបាលក្រុងបាងកក (BMA) មានជនរងគ្រោះសរុបចំនួន ១០៣នាក់ពីឧបទ្ទវហេតុនេះ។ ក្នុងនោះ ៥១នាក់ត្រូវបានគេបញ្ជាក់ថាស្លាប់ ៩នាក់របួស និង ៤៣នាក់ទៀតបាត់ខ្លួន គិតត្រឹមថ្ងៃអង្គារនេះ៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


