ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់ស្រោចលើរដ្ឋធានី កៀវ សម្លាប់មនុស្ស៩នាក់ ក្រោយ ត្រាំ ស្តីបន្ទោស ហ្សេលេនស្គី
នៅថ្ងៃព្រហស្បតិ៍ទី២៤ខែមេសាឆ្នាំ២០២៥ រុស្ស៊ី បានបើកការវាយប្រហារលើរដ្ឋធានីកៀវ នៃប្រទេសអ៊ុយក្រែនតែម្តង ដោយបណ្តាលឲ្យមនុស្សចំនួន៩នាក់ស្លាប់ និង៦៣នាក់ទៀតរងរបួស។

តាមការចុះផ្សាយរបស់ BBC, ការបាញ់ស្រោចនេះបង្កជាអគ្គិភ័យនៅទីតាំងចំនួន៦កន្លែង និងកម្ទេចអគារនានា ធ្វើឲ្យបំណែកថ្មបាក់សង្កត់លើមនុស្ស ខណៈអភិបាលក្រុងកៀវលោក Vitali Klitschko បញ្ជាក់ថា មានកុមារចំនួន៦នាក់ ស្ថិតក្នុងចំណោមមនុស្សរងរបួស ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ស្របពេលជាមួយគ្នានោះ ក្រសួងមហាផ្ទៃអ៊ុយក្រែន បានឲ្យដឹងថា ទីក្រុង Sumy, Kharkiv និង Zhytomyr ក៏ត្រូវវាយប្រហារដែរ គ្រាន់តែរដ្ឋធានី កៀវ រងគ្រោះខ្លាំងជាងគេ។

សូមជម្រាបថា ការវាយប្រហារនេះកើតឡើងភ្លាមៗក្រោយពេលប្រមុខសេតវិមាន ដូណាល់ ត្រាំ ស្តីបន្ទោសនិងចោទប្រកាន់ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ជាសាធារណៈថា បានធ្វើឲ្យខូចដល់កិច្ចចរចាសន្តិភាព ព្រោះតែការបដិសេធទទួលស្គាល់តំបន់គ្រីមៀថាជារបស់រុស្ស៊ីផងដែរ។
មិនត្រឹមប៉ុណ្ណឹង លោក ត្រាំ ថែមទាំងព្រមានទៀតថា អ៊ុយក្រែន អាចបាត់ប្រទេសទាំងមូលតែម្តង បើលោក ហ្សេលេនស្គី នៅតែរឹងទទឹងមិនព្រមចូលតុចរចាជាមួយរុស្ស៊ីទេនោះ។

លើសពីនេះ ពាក់ព័ន្ធនឹងការប្រកាសមិនទទួលស្គាល់គ្រីមៀជារបស់រុស្ស៊ី ពីសំណាក់លោក ហ្សេលេនស្គី នោះ លោក ត្រាំ បានប្រតិកម្មខ្លាំងៗថា «សេចក្តីថ្លែងការណ៍នេះ គឺមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះការចរចាសន្តិភាពជាមួយរុស្ស៊ី ទាំងដែលគ្រីមៀបានបាត់បង់ប៉ុន្មានឆ្នាំមកហើយ។ មេដឹកនាំអ៊ុយក្រែន ប្រហែលចង់អូសបន្លាយជម្លោះឲ្យកាន់តែយូរ»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក បង្ហាញផែនការសន្តិភាព៧ចំណុច ដែលដាក់សម្ពាធខ្លាំងលើអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


