Connect with us

ព័ត៌មានអន្ដរជាតិ

កុមារ​ជាង ៦៥ ០០០​នាក់​នៅ​ហ្គាហ្សា កំពុង​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ ក្រោយ​អ៊ីស្រាអែល​បិទ​ជំនួយ

បានផុស

នៅ

កុមារជាង ៦៥ ០០០​នាក់ក្នុងចំណោមកុមារប៉ាឡេស្ទីន​សរុប​ចំនួន​ ១,១​លាននាក់នៅ​តំបន់​ហ្គាហ្សា ត្រូវបាន​បញ្ជូន​ទៅ​សម្រាកនៅ​ឯ​មន្ទីរពេទ្យ ដោយសារតែកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ​ដែល​នេះបញ្ជាក់ពីការកើនឡើងនៃវិបត្តិមនុស្សធម៌នៅក្នុងតំបន់ ខណៈ​​អ៊ីស្រាអែល​​កំពុង​បិទ​ផ្លូវ​ជំនួយទាំង​ស្រុង។

(រូបថត៖ Anadolu)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហ្គាហ្សា បានចោទប្រកាន់អ៊ីស្រាអែលពីបទប្រើប្រាស់​ការ​បង្អត់​អាហារ និង​ទឹក​ស្អាត​ ​ជាអាវុធ​​ក្នុង​សង្គ្រាម​ប្រឆាំងនឹងជនស៊ីវិល ដែល​បានរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ។

សេចក្ដី​ថ្លែងការណ៍​របស់​ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ​ហ្គាហ្សា បាន​រៀបរាប់​ថា៖ «ការបិទជាបន្តបន្ទាប់នៃច្រកព្រំដែន បានបណ្តាល​ឲ្យ​មានការខ្សោះជីវជាតិយ៉ាងធ្ងន់ធ្ងរនៅក្នុងស្ថានភាពសុខភាព ជាពិសេសក្នុងចំណោមកុមារ និងទារក»។

ការិយាល័យ បានដាក់​បន្ទុក​ទាំងស្រុងលើប្រទេសអ៊ីស្រាអែល ចំពោះគ្រោះមហន្តរាយមនុស្សធម៌​នេះ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់កុមារ ស្ត្រី និងមនុស្សចាស់រាប់សែននាក់ ដោយសារកង្វះអាហារ ឱសថ និងទឹកស្អាត។

អ៊ីស្រាអែល​ បាន​បិទ​តំបន់​ហ្គាហ្សា​អស់​រយៈពេល​ជិតពីរខែមកហើយ ដោយ​បញ្ឈប់ការដឹកជញ្ជូនអាហារ ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត ដែល​ប៉ះពាល់​ដល់​ប្រជាជនប៉ាឡេស្ទីនចំនួន ២,៣​លាននាក់។

កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បានប្រកាសថា ការផ្គត់ផ្គង់ស្បៀងអាហាររបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាត្រូវបានបាត់បង់ដោយសារតែការបិទផ្លូវ។ ស្តុក​​អាហារ​របស់ WFP មានសារៈសំខាន់​ណាស់​សម្រាប់​ប្រជាជនប៉ាឡេស្ទីន ដោយ​ប្រហែល ៨០% នៃប្រជាជន​​​សរុប​នៅ​ទីនោះ​​​កំពុង​ពឹងផ្អែកលើជំនួយ​របស់ WFP៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម