ព័ត៌មានអន្ដរជាតិ
ផ្ទុះជំងឺអាថ៌កំបាំងមួយនៅអាហ្វ្រិក ស្លាប់និងឆ្លងសិស្សពេញសាលារៀន
ជំងឺមិនស្គាល់អត្តសញ្ញាណមួយ បានសម្លាប់ក្មេងស្រីម្នាក់និងបណ្តាលឲ្យសិស្សជាង៣០នាក់ទៀត ធ្លាក់ខ្លួនឈឺនៅសាលាមួយក្នុងប្រទេស នីហ្សេរីយ៉ា។

ជំងឺដ៏អាថ៌កំបាំងមួយនេះ បានរាលដាលពេញសាលា Government Girls College របស់រដ្ឋ ក្នុងទីក្រុង Sokoto។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក។
រូបភាពជាច្រើនសន្លឹក បានបង្ហាញក្មេងស្រីរាប់សិបនាក់ ដេកលើកន្ទេលក្នុងសាលា ក្នុងសភាពល្ហិតល្ហៃនិងអស់កម្លាំង។

នាយកផ្នែកសុខាភិបាលសាធារណៈនៅទីក្រុង Sokoto លោក Ahmed Abdulrahman បានប្រាប់ TVCNews ថា តាមព័ត៌មានបឋម សិស្សជាង៣០នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ដោយសារតែការផ្ទុះឡើងនៃជំងឺនេះ។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបង្ហាញព័ត៌មានលម្អិតអំពីក្មេងស្រីដែលបានស្លាប់នោះទេ ប៉ុន្តែបាននិយាយថា មន្រ្តីសុខាភិបាលបានយកសំណាកពីសិស្សដែលឈឺ ដើម្បីធ្វើការស៊ើបអង្កេតពីលក្ខណៈនៃជំងឺនេះ។

ស្របពេលជាមួយគ្នានោះ ស្នងការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលោកបណ្ឌិត Julu Haruna ដែលជាអ្នកត្រួតត្រាសាលានេះ បាននិយាយថា រដ្ឋាភិបាលបានបញ្ជូនវេជ្ជបណ្ឌិតចំនួន ១០នាក់ទៅសាលានេះ។

សិស្សដែលឆ្លងជំងឺទាំងអស់ ត្រូវបានដាច់នៅដាច់ពីគេ ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺនេះ។
លោក Abdulrahman បានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ កុំឆោឡោ ហើយនិយាយថា ក្រសួងសុខាភិបាលកំពុងបើកការស៊ើបអង្កេតលើជំងឺនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចម្លែកណាស់! ទីសក្ការបូជាមួយនៅជប៉ុន មានសត្វឆ្មាជាព្រះសង្ឃ
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


