ព័ត៌មានអន្ដរជាតិ
របបយោធាមីយ៉ាន់ម៉ាបង្កើនការវាយប្រហារដោយសម្លាប់ជនស៊ីវិល១៣នាក់បន្ថែមទៀត
យ៉ាងហោចណាស់មនុស្ស ១៣ នាក់បានស្លាប់ និងជាង ២០នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយកងកម្លាំងរបស់របបយោធាមីយ៉ាន់ម៉ាលើភូមិមួយនៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយរបស់ទីគេហទំព័រសារព័ត៌មាន The Irrawaddy នៅថ្ងៃទី១៥ខែឧសភា។

យន្តហោះចម្បាំងមួយគ្រឿងរបស់របបយោធាបានទម្លាក់គ្រាប់បែកលើភូមិ Tun Yawai ក្នុងរដ្ឋ Rakhine ជាមួយនឹងគ្រាប់បែកទម្ងន់ ៥០០ ផោន ( ២៣០គីឡូក្រាម) ចំនួន២គ្រាប់នៅម៉ោងប្រហែល ១០ព្រឹក(ម៉ោងក្នុងស្រុក) កាលពីថ្ងៃអង្គារ។ នេះតាមសារព័ត៌មាន ដែលយោងតាមសម្តីអ្នកនាំពាក្យកងទ័ព Arakan Army លោក Khaing Thukha ។
ក្នុងការវាយប្រហារនេះ ផ្ទះ១២ខ្នងត្រូវបានបំផ្លាញទាំងស្រុង ស្របពេលដែលសាកសព១៣ត្រូវបានរកឃើញ ហើយជាង២០នាក់បានរងរបួស។ ជនរងគ្រោះផ្សេងទៀតទំនងនៅតែជាប់នៅក្រោមគំនរបាក់បែក ដូច្នេះចំនួនអ្នកស្លាប់អាចកើនឡើង។
ការវាយប្រហារនេះកើតឡើងរតែមួយថ្ងៃ បន្ទាប់ពីរបបយោធាមីយ៉ាន់ម៉ាបានសម្លាប់កុមារយ៉ាងតិច ២៣នាក់ និងគ្រូបង្រៀន ២ នាក់នៅក្នុងការបំផ្ទុះគ្រាប់បែកនៅសាលារៀនមួយនៅតំបន់ Sagaing ភាគពាយ័ព្យ។
គួរបញ្ជាក់ថាកាលពីដើមខែនេះ របបយោធាភូមាបានពន្យាពេលបទឈប់បាញ់ប្រឆាំងនឹងក្រុមឧទ្ទាមជនជាតិភាគតិចរហូតដល់ថ្ងៃទី ៣១ ខែឧសភា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរញ្ជួយដីកាលពីថ្ងៃទី ២៨ ខែមីនា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែរបបនេះនៅតែបន្តធ្វើការវាយប្រហារឥតឈប់ឈរសម្លាប់ជនស៊ីវិលបន្តបន្ទាប់៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


