ព័ត៌មានអន្ដរជាតិ
អតីតប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ចាកចេញពីបក្ស PPP មុនការបោះឆ្នោត៣មិថុនា
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៧ខែឧសភានេះ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាសចាកចេញពីគណបក្សអំណាចប្រជាជនអភិរក្សនិយម (PPP) មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីថ្ងៃទី៣ខែមិថុនាខាងមុខ។

ការដកវត្តមាននេះ ធ្វើឡើងនៅពេលដែលបេក្ខភាពប្រធានាធិបតីរបស់បក្ស PPP គឺលោក Kim Moon-soo ទទួលបានសម្លេងគាំទ្រតិចជាងមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី លោក Lee Jae-myung នៅក្នុងការស្ទង់មតិនាពេលថ្មីៗនេះ។
នៅក្នុងការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក លោក Yoon បាននិយាយថា៖ «ខ្ញុំចាកចេញពីគណបក្សអំណាចប្រជាជនដើម្បីបំពេញការទទួលខុសត្រូវរបស់ខ្ញុំ ដើម្បីការពារសាធារណរដ្ឋកូរ៉េសេរី»។ ទោះបីជាលោកលាលែងពីបក្សក៏ដោយ ក៏លោក Yoon បានសម្តែងការគាំទ្រចំពោះលោក Kim Moon-soo ដោយជំរុញឲ្យសាធារណជនគាំទ្របេក្ខជន PPP នៅក្នុងការបោះឆ្នោតខែក្រោយ។
សូមជម្រាបជាថ្មីថា កាលពីខែមេសា លោក Yoon ត្រូវបានដកតំណែងជាប្រធានាធិបតី បន្ទាប់ពីរងការចោទប្រកាន់ ពាក់ព័ន្ធនឹងការប្រកាសដ៏ចម្រូងចម្រាសនៃច្បាប់អាជ្ញាសឹកក្នុងខែធ្នូឆ្នាំ២០២៤។ ច្បាប់អាជ្ញាសឹកនាពេលនោះ បាននាំឲ្យមានភាពចលាចលនយោបាយពាសពេញផ្ទៃប្រទេស ហើយលោក Yoon រងការចោទប្រកាន់ជាបន្តបន្ទាប់ដោយតុលាការធម្មនុញ្ញ។ ឥឡូវនេះលោកកំពុងប្រឈមមុខនឹងការកាត់ក្តីព្រហ្មទណ្ឌពីបទបះបោរ ដែលជាបទចោទប្រកាន់ដែលអនុវត្តទោសទណ្ឌធ្ងន់ធ្ងរ។
គណបក្ស PPP របស់លោក Yoon បានជួបប្រទះនឹងភាពចលាចលផ្ទៃក្នុង មុនពេលការបោះឆ្នោតថ្មី។ អតីតនាយករដ្ឋមន្ត្រី លោក Han Duck-soo បានដកខ្លួនចេញពីការប្រកួតជ្រើសរើសបេក្ខភាពប្រធានាធិបតីបក្ស PPP ប៉ុន្មានសប្តាហ៍មុនការបោះឆ្នោត ក្នុងគោលបំណងបញ្ចប់ជម្លោះផ្ទៃក្នុង។ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន គណបក្ស PPP បានបញ្ជាក់ជាថ្មីថា លោក Kim Moon-soo ជាបេក្ខជនប្រធានាធិបតីរបស់ខ្លួន។
ការបោះឆ្នោតកូរ៉េខាងត្បូងលើកនេះ ផ្តោតជាសំខាន់លើការស្ដារស្ថិរភាពសេដ្ឋកិច្ច និងបញ្ហាធ្ងន់ធ្ងរដូចជា អត្រាកំណើតទាប ភាពអត់ការងារធ្វើរបស់យុវជន និងផលប៉ះពាល់នៃគោលនយោបាយពន្ធដាររបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


