ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ទាក់ទងនឹងការអត់ឃ្លាននៅហ្គាហ្សាបានកើនដល់ ២៩នាក់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៣ខែឧសភា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៨៥នាក់នៅតំបន់ហ្កាហ្សា ខណៈការស្លាប់ដែលទាក់ទងនឹងការអត់ឃ្លានដ៏អាក្រក់បំផុតបានកើនដល់ ២៩ នាក់ ក្នុងតំបន់ដែលញាំញីដោយសារសង្គ្រាមជិត២០ខែមកនេះ។

ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៨៥នាក់នៅក្នុងតំបន់ហ្គាហ្សាចាប់តាំងពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ អ្នកស្លាប់និងរបួសកំពុងបន្តកើនឡើងចំពេលមានការទម្លាក់គ្រាប់បែកមិនឈប់ឈរ។
លើសពីនេះ យោងតាមរដ្ឋមន្ត្រីសុខាភិបាលប៉ាឡេស្ទីន លោក Majed Abu Ramadan យ៉ាងហោចណាស់មានកុមារ និងមនុស្សចាស់ចំនួន២៩នាក់ បានស្លាប់ដោយសារមូលហេតុទាក់ទងនឹងការអត់ឃ្លាននៅក្នុងតំបន់ហ្គាហ្សា ជាមួយនឹងហានិភ័យរាប់ពាន់នាក់ទៀតប្រឈមនឹងភាពអត់ឃ្លាន។ វិបត្តិកាន់តែធ្ងន់ធ្ងរ បើទោះបីជាមានការនាំចូលថ្មីនៃជំនួយមនុស្សធម៌ក៏ដោយ ក៏ជំនួយនៅមានកម្រិតបន្ទាប់ពីការរារាំងអ៊ីស្រាអែលរយៈពេល ១១សប្តាហ៍ ដែលបានទាក់ទាញការថ្កោលទោសពីអន្តរជាតិ។

អង្គការសហប្រជាជាតិ និងអង្គការជំនួយ រួមទាំងកម្មវិធីស្បៀងអាហារពិភពលោក (WFP) សង្កត់ធ្ងន់ថា ចំនួនរថយន្តដឹកទំនិញតិចតួចដែលចូលតំបន់ហ្គាហ្សា ប្រហែល៩០គ្រឿង កាលពីថ្ងៃព្រហស្បតិ៍ គឺនៅខ្វះខាតច្រើនណាស់។ ជាមួយគ្នានេះ អ្នកជំនាញព្រមានថា រថយន្តដឹកជំនួយ៥០០គ្រឿងក្នុងមួយថ្ងៃត្រូវការជាចាំបាច់ដើម្បីបង្ការគ្រោះទុរ្ភិក្ស។
សមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានរាយការណ៍ថា ជនស៊ីវិលមិនទាន់ទទួលបានការផ្គត់ផ្គង់ច្រើននៅឡើយទេ ដោយសាររថយន្តដឹកទំនិញជាច្រើននៅជាប់គាំងនៅច្រក Karem Abu Salem ដោយសារតែការត្រួតពិនិត្យដ៏តឹងរឹងរបស់យោធាអ៊ីស្រាអែល។ ទន្ទឹមនឹងនេះ ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតែបន្ត ដោយមានជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៥១នាក់ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ និងបញ្ជាជម្លៀសថ្មីចេញនៅភាគខាងជើងហ្គាហ្សាបន្ថែមទៀត។
ចាប់តាំងពីខែតុលាឆ្នាំ ២០២៣ ជនជាតិប៉ាឡេស្ទីនជាង ៥៣០០០នាក់ ត្រូវបានសម្លាប់ និងជាង ១២១០០០ នាក់បានរងរបួស។ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


