ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ពីការស្លាប់នៃមេដឹកនាំលាក់មុខរបស់ក្រុមហាម៉ាស
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសជាផ្លូវការអំពីការស្លាប់របស់លោក Mohammed Sinwar ដែលជាមេដឹកនាំលាក់មុខរបស់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា និងជាប្អូនប្រុសបង្កើតរបស់អតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងសម័យប្រជុំសភាអ៊ីស្រាអែលកាលពីថ្ងៃទី២៨ខែឧសភា ដែលជាការវិវឌ្ឍយ៉ាងសំខាន់ក្នុងជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ក្នុងអំឡុងពេលសុន្ទរកថា លោក ណេតាន់យ៉ាហូ បានរាយឈ្មោះមេដឹកនាំកំពូលក្រុមហាម៉ាសដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលសង្គ្រាម ដោយនិយាយថា «យើងបានសម្លាប់ភេរវកររាប់ម៉ឺននាក់។ យើងបានសម្លាប់ (Mohammed) Deif, (Ismail) Haniyeh, Yahya Sinwar និង Mohammed Sinwar»។
លោក Mohammed Sinwar តាមសេចក្តីរាយការណ៍បានចូលកាន់តំណែងជាអ្នកដឹកនាំក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាបន្ទាប់ពីការស្លាប់របស់បងប្រុសគាត់ឈ្មោះ Yahya Sinwar ក្នុងខែតុលាឆ្នាំ២០២៤។ គាត់ត្រូវបានគេជឿថាបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៥ ដោយបានកំណត់គោលដៅទៅលើមជ្ឈមណ្ឌលបញ្ជាការរបស់ហាម៉ាសនៅក្រោមមន្ទីរពេទ្យអឺរ៉ុបមួយកន្លែងក្នុងតំបន់ Khan Younis ភាគខាងត្បូងហ្គាហ្សា។
លោក Mohammed Sinwar គឺជាឥស្សរជនដ៏លេចធ្លោមួយរូបនៅក្នុងក្រុមហាម៉ាស ដោយបានដើរតួយ៉ាងសំខាន់ក្នុងប្រតិបត្តិការយោធា និងការកសាងឡើងវិញនូវសមត្ថភាពរបស់ក្រុមហាម៉ាស រួមទាំងការចាប់ខ្លួនទាហានអ៊ីស្រាអែលមួយរូបឈ្មោះ Gilad Shalit ក្នុងឆ្នាំ២០០៦។

ការស្លាប់របស់លោក Mohammed Sinwar គឺជាផ្នែកនៃយុទ្ធនាការដ៏ធំរបស់អ៊ីស្រាអែល ដើម្បីរុះរើការដឹកនាំ និងហេដ្ឋារចនាសម្ព័ន្ធយោធារបស់ក្រុមហាម៉ាស ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារថ្ងៃទី៧ខែតុលាឆ្នាំ២០២៣របស់ក្រុមនេះ ទៅលើអ៊ីស្រាអែល ដែលបណ្តាលឲ្យមានអ្នកស្លាប់ប្រមាណ ១ ២០០នាក់ និងការចាប់ខ្លួនចំណាប់ខ្មាំងប្រហែល ២៥១នាក់។ ប្រតិបត្តិការសងសឹកដោយកងកម្លាំងយោធាអ៊ីស្រាអែល បានធ្វើឲ្យមនុស្សមិនតិចជាង ៥៤ ០០០នាក់នៅហ្គាហ្សាបាត់បង់ជីវិតឡើយ ហើយធ្វើឲ្យប្រជាជនចំនួន ២,៣លាននាក់រងទុក្ខវេទនា និងត្រូវការជំនួយជាបន្ទាន់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


