ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤២ករណី
នៅថ្ងៃពុធនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍ថា មានការឆ្លងថ្មីចំនួន៤២ករណី ខណៈក្នុងនោះមាន១៨នាក់ជាករណីនាំចូល។
ក្នុងចំណោមករណីថ្មីទាំងអស់ មានមនុស្ស១៩នាក់បានឆ្លងជំងឺដោយសារតែធ្វើដំណើរទៅកាន់តំបន់ដែលមានហានិភ័យខ្ពស់។

បាងកកមាន៨ករណី, Samut Sakhon ៨ករណីនិង Samut Prakan មាន៣ករណី។
ទន្ទឹមនោះ ការធ្វើតេស្តសកម្មបានរកឃើញចំនួន៥ករណី ដែលក្នុងនោះមាន២ករណីនៅបាងកក និង៣ករណីនៅ Samut Sakhon។

ចំពោះករណីនាំចូលទាំង១៨ករណីរួមមាន ជនជាតិថៃចំនួន៩នាក់, ហ្វីលីពីន២នាក់ និងម្នាក់ៗមកពី ប៉ាគីស្ថាន, ហូល្លង់, ម៉ាឡេស៊ី, អង់គ្លេស និងកាណាដា។
ជនជាតិថៃ២នាក់ ក៏ត្រូវបានចាប់ខ្លួននៅព្រំដែនថៃជាប់ម៉ាឡេស៊ីនិងមីយ៉ាន់ម៉ាកាលពីថ្ងៃទី១៦ ខែមីនាផងដែរ ហើយត្រូវបានរកឃើញ វិជ្ជមាននៅថ្ងៃទី២៧ខែមីនា។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន៤៧នាក់បានជាសះស្បើយ។
គិតត្រឹមថ្ងៃពុធនេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់២៨,៨៦៣ករណី។ មនុស្សចំនួន ២៧,៤២៦នាក់បានជាសះស្បើយ ហើយអ្នកស្លាប់មាន៩៤នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ កូវីដនៅថៃបន្តធ្លាក់ចុះ ថ្ងៃនេះរកឃើញការឆ្លងក្នុងសហគមន៍ត្រឹម ២៧ករណី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


