ព័ត៌មានអន្ដរជាតិ
យោធាចិន ផលិតដ្រូនឈ្លបយកការណ៍យ៉ាងទំនើបអស្ចារ្យ មានទំហំប៉ុនសត្វមូស
ប្រទេសចិនបានដើរមួយជំហានទៀតហើយក្នុងវិស័យយោធា ដោយខ្លួនបានផលិតដ្រូនឈ្លបយកការណ៍យ៉ាងទំនើបអស្ចារ្យដែលមានទំហំប៉ុនសត្វមូសប៉ុណ្ណោះ។

បង្កើតឡើងដោយសាកលវិទ្យាល័យជាតិនៃបច្ចេកវិទ្យាការពារជាតិ (NUDT) ដ្រូននេះមានបណ្តោយ២សង់ទីម៉ែត្រ ទទឹង៣សង់ទីម៉ែត្រ និងទម្ងន់មិនដល់០.២ក្រាមនោះទេ។
ដ្បិតមានទំហំតូចក៏ពិតមែន ប៉ុន្តែដ្រូននេះមានបំពាក់ដោយកាមេរ៉ា មីក្រូហ្វូន និងឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់ ដែលអនុញ្ញាតឲ្យវាចាប់យករូបភាព ថតសំឡេង និងអាចជ្រៀតចូលបណ្តាញនានាបានយ៉ាងងាយស្រួល ហើយវាត្រូវបានរចនាឡើងសម្រាប់បេសកកម្មបំបាំងកាយដ៏កំពូល។
ដ្រូននេះត្រូវបានបង្ហាញលើកញ្ចក់ទូរទស្សន៍ CCTV-7 ដែលជាប៉ុស្តិ៍យោធាគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិន ហើយត្រូវគេមើលឃើញថា ជាការយកចិត្តទុកដាក់ខ្លាំងបំផុតរបស់ចិន លើបច្ចេកវិទ្យាសង្គ្រាមជំនាន់ក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកផលិតមិនបានបញ្ចេញមុខងារលម្អិតនិងសមត្ថភាពផ្សេងៗទៀតរបស់ដ្រូនទេ ប៉ុន្តែដ្រូននេះក៏បង្កក្តីបារម្ភមិនធម្មតាដែរលើឆាកអន្តរជាតិ។
ក្រុមអ្នកជំនាញព្រមានថា ដ្រូននេះអាចនឹងត្រូវប្រើប្រាស់ខុសគោលការណ៍ ដើម្បីឈ្លបយកការណ៍លើបុគ្គល ជ្រៀតចូលអាជីវកម្ម លួចទិន្នន័យ ឬសម្រួលដល់ការវាយប្រហារតាមអ៊ីនធឺណិត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិន ត្រៀមបញ្ចេញ យន្តហោះផ្ទុកដ្រូនដំបូងគេលើលោក ដ៏អស្ចារ្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


