ព័ត៌មានអន្ដរជាតិ
បណ្ដាប្រទេសនៅអឺរ៉ុបខាងត្បូងកំពុងប្រឈមនឹងរលកកម្ដៅដ៏ខ្លាំង
អឺរ៉ុបខាងត្បូងកំពុងប្រឈមនឹងរលកកម្ដៅដ៏ខ្លាំងបំផុតមួយ ជាមួយនឹងការកើនឡើងកម្តៅដល់កម្រិតខ្ពស់បំបែកកំណត់ត្រា និងបង្កឱ្យមានការជូនដំណឹងអំពីហានិភ័យភ្លើងឆេះព្រៃ ការព្រមានអំពីបញ្ហាសុខភាព និងការឆ្លើយតបបន្ទាន់នៅប្រទេសជាច្រើន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៣០ខែមិថុនានេះ។

កាលពីចុងសប្តាហ៍មុននេះ បណ្តាប្រទេសមួយចំនួននៅអឺរ៉ុបខាងត្បូងនោះ រួមមាន អ៊ីតាលី ក្រិក អេស្ប៉ាញ និងព័រទុយហ្គាល់ បានប្រឈមនឹងកម្ដៅដ៏ក្តៅ ដោយកម្តៅនៅតំបន់ខ្លះឡើងដល់៤២អង្សាសេ។ នៅក្នុងប្រទេសព័រទុយហ្គាល់ ពីរភាគបីនៃប្រទេសត្រូវបានដាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកម្ដៅខ្លាំង និងភ្លើងឆេះព្រៃ ជាពិសេសនៅទីក្រុង Lisbon។
ចំណែកនៅក្នុងប្រទេសអ៊ីតាលី ទីក្រុងចំនួន ២១ រួមទាំងកន្លែងទេសចរណ៍ដ៏ពេញនិយមដូចជា Rome, Milan និង Naples ត្រូវបានដាក់នៅក្រោមការជូនដំណឹងអំពីកម្ដៅខ្ពស់បំផុត។ តំបន់មួយចំនួនកំពុងហាមប្រាមការធ្វើការងារនៅខាងក្រៅអំឡុងពេលថ្ងៃក្តៅខ្លាំង។ នៅក្នុងមន្ទីរពេទ្យជាច្រើនក៏ឃើញមានការកើនឡើង ១០% នៃជំងឺដាច់សរសៃឈាមខួរក្បាល ជាពិសេសក្នុងចំណោមក្រុមដែលងាយរងគ្រោះ ដូចជាមនុស្សចាស់ និងអ្នកគ្មានផ្ទះសម្បែង។

ដោយសាតែកម្ដៅកើនឡើងនេះ ភ្លើងឆេះព្រៃក៏បានផ្ទុះឡើងនៅក្នុងផ្នែកខ្លះនៃប្រទេសបារាំង តួកគី និងជាពិសេសនៅក្នុងប្រទេសក្រិក មានភ្លើងឆេះដ៏ធំនៅជិតទីក្រុង Athens នាំឱ្យមានការជម្លៀស និងការបិទផ្លូវ។ អ្នកពន្លត់អគ្គិភ័យ និងឧត្ថម្ភាចក្រជាង១៣០នាក់ត្រូវបានដាក់ពង្រាយដើម្បីពន្លត់អណ្តាតភ្លើង ដោយតំបន់ចំនួន ៥ ត្រូវបានដាក់នៅក្រោមការបញ្ជាជម្លៀស។
នៅក្នុងប្រទេសអេស្ប៉ាញ អាជ្ញាធរបានចេញសេចក្តីជូនដំណឹងអំពីសុខភាព ខណៈដែលសីតុណ្ហភាពកើនឡើងនៅតំបន់ភាគខាងត្បូង និងកណ្តាល។ ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេស AEMET រំពឹងថាខែមិថុនាជាខែក្តៅបំផុតក្នុងកំណត់ត្រា ដែលជាសញ្ញាគួរឱ្យព្រួយបារម្ភនៃការផ្លាស់ប្តូរអាកាសធាតុ។
យោងតាមការសិក្សាសុខភាពសាធារណៈ Lancet ការស្លាប់ទាក់ទងនឹងកំដៅនៅអឺរ៉ុបត្រូវបានគេរំពឹងថានឹងកើនឡើងបួនដងនៅពាក់កណ្តាលសតវត្សនេះ ប្រសិនបើបញ្ហាអាកាសធាតិនៅតែបន្តកើតមាន។
បញ្ហាកម្ដៅកើនឡើងនេះបានធ្វើឲ្យរដ្ឋាភិបាលប្រទេសនានាកំពុងជំរុញឱ្យសាធារណជនជៀសវាងសកម្មភាពក្រៅផ្ទះ រក្សាជាតិទឹកក្នុងខ្លួន និងយកចិត្តទុកដាក់ជាពិសេសចំពោះក្រុមដែលងាយរងគ្រោះ។ អ្នកវិទ្យាសាស្ត្របន្តព្រមានថា រលកកម្ដៅបែបនេះមិនមែនជាព្រឹត្តិការណ៍ដាច់ដោយឡែកពីគ្នានោះទេ ប៉ុន្តែជាផលវិបាកផ្ទាល់នៃការឡើងកម្ដៅផែនដី៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


