ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃដ៏ធំសម្បើមនៅលើកោះ Chios របស់ប្រទេសក្រិក
ភ្លើងឆេះព្រៃដ៏ធំមួយនៅលើកោះ Chios របស់ប្រទេសក្រិកកាលពីថ្ងៃអាទិត្យបង្ខំឱ្យប្រជាជនយ៉ាងហោចណាស់ចំនួន១២តំបន់ ត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៣ខែមិថុនា។

ក្រុមពន្លត់អគ្គីភ័យជាង ១០០នាក់ រួមទាំងឧទ្ធម្ភាគចក្រ និងយន្តហោះ បានកំពុងព្យាយាមពន្លត់អណ្តាតភ្លើងដែលកំពុងឆេះយ៉ាងលឿននៅជិតទីក្រុងសំខាន់របស់កោះនេះ។ ខ្យល់បក់ខ្លាំងបានប្រែក្លាយភ្លើងតូចៗ ទៅជាភ្លើងធំមួយ ដែលធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់មានការលំបាកកាន់តែខ្លាំង។
អ្នកពន្លត់អគ្គីភ័យបន្ថែមទៀតត្រូវបានបញ្ជូនតាមកប៉ាល់ពីរដ្ឋធានី Athens និង Thessaloniki ដើម្បីជួយ។ អ្នកពន្លត់អគ្គីភ័យនៅតែបន្តតាមដានស្ថានការណ៍និងពន្លត់តាំងពីព្រឹកដល់យប់ ខណៈដែលភ្លើងបន្តឆេះដើមឈើនិងដីស្រែ ។ ទោះយ៉ាងណា ការខូចខាតសរុបបណ្ដាលមកពីភ្លើងនេះមិនទាន់ត្រូវបានដឹងនៅឡើយនោះទេ។
ភ្លើងឆេះព្រៃជារឿងធម្មតានៅក្នុងរដូវក្តៅស្ងួតរបស់ប្រទេសក្រិក ប៉ុន្តែក្រុមមន្ត្រី បានព្រមានថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យភ្លើងឆេះបែបនេះកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ។ ភ្លើងឆេះនៅកោះ Chios នេះបានរំលឹកទៅដល់សោកនាដកម្មអតីតកាល ដូចជាភ្លើងឆេះ Mati ឆ្នាំ ២០១៨ ដែលបានសម្លាប់មនុស្សជាង ១០០ នាក់៕




អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


