កីឡា
យប់មិញ សមាជិកថ្មី៣នាក់ចូល ធ្វើឲ្យតំបន់ប្រយុទ្ធក្រុមនារីកម្ពុជាប្រែប្រួលខ្លាំង
ក្រុមបាល់ទាត់ជម្រើសជាតិនារី កម្ពុជា បានស្មើជាមួយក្រុមនារី ចិនហុងកុង ដោយលទ្ធផល ១-១ សម្រាបា់ការប្រកួតជម្រុះពូល G ពានរង្វាន់នារីអាស៊ី AFC WOMEN’S ASIAN CUP 2026 QUALIFIERS នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។

ការប្រកួតនៅវគ្គទី១ ឃើញថា ក្រុមនារីកម្ពុជា ពិតជាបាកក្នុងការបង្កើតឱកាសនៅតំបន់ប្រយុទ្ធ ដោយសារខ្សែការពាររបស់ នារីហុងកុង ពិតជារឹងមាំខ្លាំងមែនទែន។ ភាគច្រើនក្រុមនារីហុងកុង ដាក់សម្ពាធ និងបានរកបានគ្រាប់បាល់នាំមុខ ១-០ នៅទីទី៣១ ដោយកីឡាការិនី Hong Kiu Anke Leong តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រ បន្ទាប់ពីខ្សែការពារ វិបុល សេរីសេដ្ឋា បានបង្កកំហុស នៅប្រអប់ទី។

សម្រាប់ការប្រកួត នៅវគ្គទី២ ក្រុមនារីកម្ពុជា បានកែប្រែនៅតំបន់ប្រយុទ្ធ បន្ទាប់ពីផ្លាស់ប្តូរកីឡាការិនីថ្មីមួយចំនួនចូល។ ពឿន គន្ធា ដែលជាម្ចាស់ស្បែកជើងមាសពាន ASEAN Women’s Cup នៅប្រទេសឡាវ កាលពីឆ្នាំ ២០២៥, កីឡាការិនី សឹម ម៉ៃសុំ ដែលជាម្ចាស់ស្បែកជើងមាសក្នុងលីគនារីកម្ពុជារដូវកាល ២០២៤-២៥ និងកីឡាការិនី វឿន សុថាន ត្រូវបានប្តូរចូលបានធ្វើឲ្យតំបន់ប្រយុទ្ធរបស់ក្រុមនារីកម្ពុជារស់រវើកតែម្តង។

ការដាក់សម្ពាធជាបន្តបន្ទាប់នៅចុងវគ្គទី២ ទីបំផុត ក្រុមនារីកម្ពុជា រកបានគ្រាប់បាល់តាមស្មើ ១-១ ដោយការស៊ុតរបស់កីឡាការិនី វឿន សុថាន នៅនាទី៨១ តាមរយៈការបង្កើតឱកាសពីកីឡាការិនី វិបុល សេរីសេដ្ឋា និងកីឡាការិនី ហុក សៅឌី។
លទ្ធផលនេះ ក្រុមនារីកម្ពុជា រកបាន១ពិន្ទុដ៏សំខាន់ ពីក្រុមនារីហុងកុង ដែលជាក្រុមខ្លាំងមួយនៅក្នុងពូល។ វាក៏បង្ហាញឲ្យឃើញពីសញ្ជាវិជ្ជមាន និងល្អប្រសើរសម្រាប់ក្រុមបាល់ទាត់នារីកម្ពុជាដែលមានគុណភាពរីកចម្រើនឆ្ពោះទៅមុខ បើទោះជាទើបត្រូវបានបង្កើតឡើងសម្រាប់ការប្រកួតអន្តរជាតិប៉ុន្មានឆ្នាំ ចុងក្រោយប៉ុណ្ណោះ។

ពីរប្រកួតចុងក្រោយរបស់ ក្រុមនារីកម្ពុជាពិតជាធ្វើបានល្អខ្លាំងមែនទែនដោយបានប៉ះដៃគូសុទ្ធតែមានតារាងចំណាត់ថ្នាក់ល្អ។ ការប្រកួតមិត្តភាពអន្តរជាតិ ក្រុមនារីកម្ពុជា បានយកឈ្នះដោយលទ្ធផល ១-០ លើ ក្រមជម្រើសជាតិនារី ហ្គាំ ដែលស្ថិតនៅលេខ ៩៧ ក្នុងតារាង Women’s FIFA Ranking និងស្មើ ១-១ លើក្រុមនារី ហុងកុង មានចំណាត់ថ្នាក់លេខ៨០ ខណៈក្រុមនារីកម្ពុជាមានចំណាត់ថ្នាក់លេខ ១១៨។ សង្កេតឃើញថា ក្រុមនារីកម្ពុជា មានការផ្លាស់ប្តូរគួរឲ្យកត់សំគាល់ ដោយធ្លាប់ចាញ់ដៃគូច្រើនគ្រាប់ ហើយមកសល់ត្រឹមតិចគ្រាប់ និងមានឱកាសស៊ុតចូលដៃគូស្ទើរគ្រប់ការប្រកួត៕

ពិន្ទុពូល G បណ្តោះអាសន្ន
- ហ្វីលីពីន មាន ៣ ពិន្ទុ
- កម្ពុជា មាន ១ ពិន្ទុ
- ហុងកុង មាន ១ ពិន្ទុ
- អារ៉ាប៊ីសាអ៊ូឌីត មាន ១ ពិន្ទុ


អត្ថបទ៖ វីរបុត្រ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


