ព័ត៌មានអន្ដរជាតិ
លទ្ធផលស្ទង់មតិបង្ហាញថា លោកស្រី ផែថងថាន ធ្លាក់ប្រជាប្រិយភាពកាន់តែទាប ធៀបបេក្ខជនផ្សេងទៀត
លទ្ធផលនៃការស្ទង់មតិចុងក្រោយនេះរបស់វិទ្យាស្ថានជាតិនៃការគ្រប់គ្រងការអភិវឌ្ឍន៍ (NIDA) បង្ហាញថា ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ បានធ្លាក់ចុះជាង អតីតនាយករដ្ឋមន្ត្រី ប្រាយុធ ចាន់អូចា និង សូម្បីប្រធានគណបក្សភូមិចៃថៃ (Bhumjaithai) លោក Anutin Charnvirakul ដែលទើបដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ។

លទ្ធផលស្ទង់មតិចុងក្រោយនៃវិទ្យាស្ថានជាតិនៃការគ្រប់គ្រងការអភិវឌ្ឍន៍ (NIDA) បង្ហាញថា សម្រាប់បេក្ខជននាយករដ្ឋមន្ត្រី បន្ទាប់ដែលទទួលបានការគាំទ្រខ្ពស់ជាងគេ គឺបានទៅ លោក Natthapong Ruengpanyawut នៃ បក្សប្រជាជន (People’s Party) ដែលមានការគាំទ្រដល់ទៅ ៣១.៤៨%។
តាមការចុះផ្សាយរបស់ The Nation បេក្ខជនរូបនេះត្រូវបានគេសរសើរថាជាអ្នកនយោបាយវ័យក្មេងដែលមានភាពក្លាហាន និងមានគំនិតទាន់សម័យ ច្បាស់លាស់ និងមានជំហរនយោបាយរឹងមាំ។
បេក្ខជននាយករដ្ឋមន្ត្រីថៃ ដែលប្រជាជនថៃពេញចិត្តបន្ទាប់ គឺលោកឧត្តមសេនីយ៍ ប្រាយុធ ចាន់អូចា (Prayut Chan-o-cha) មកពីគណបក្សជាតិថៃរួបរួម (United Thai Nation) ដែលមានការគាំទ្រដល់ទៅ ១២,៧២ភាគរយ ដោយមានការកោតសរសើរចំពោះភាពស្មោះត្រង់ សុចរិតភាព និងតម្រង់ទិសសកម្មភាព ជាមួយនឹងកេរ្តិ៍ឈ្មោះក្នុងការរក្សាស្ថិរភាពជាតិ។
បេក្ខជននាយករដ្ឋមន្ត្រី ជាប់ចំណាត់ថ្នាក់លេខ៣ពីការស្ទង់មតិនោះ គឺ លោក Anutin Charnvirakul មកពីគណបក្ស Bhumjaithai ដែលមានការគំាទ្រដល់ទៅ ៩,៦៤ភាគរយ ដែលអ្នកបោះឆ្នោតក្នុងការស្ទង់មតិនោះទទួលស្គាល់សម្រាប់ការសម្រេចចិត្ត និងបទពិសោធន៍ក្នុងការគ្រប់គ្រងជាតិ។
ចំណែកនាយករដ្ឋមន្ត្រី កំពុងកាន់អំណាច គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នៃគណបក្សភឿថៃវិញ បានធ្លាក់មកនៅចំណាត់ថ្នាក់លេខ៤ មានត្រឹមតែ៩,២០ភាគរយប៉ុណ្ណោះ ដោយត្រូវបានគេមើលឃើញថាមានភាពស្មោះត្រង់ និងប្តេជ្ញាចិត្ត ទោះបីជាមានបទពិសោធន៍មានកម្រិតក៏ដោយ ដោយមានអ្នកឆ្លើយសំណួរមួយចំនួនបង្ហាញពីបំណងចង់ផ្តល់ឱកាសឱ្យនាងដើម្បីបង្ហាញពីសមត្ថភាពដឹកនាំ។
ការស្ទង់មតិដែលបានធ្វើឡើងនៅចន្លោះថ្ងៃទី ១៩ និង ២៥ ខែមិថុនា ឆ្នាំ ២០២៥ បានប្រមូលការឆ្លើយតបពីបុគ្គលចំនួន ២៥០០នាក់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ មកពីគ្រប់តំបន់ កម្រិតអប់រំ មុខរបរ និងប្រាក់ចំណូល។
សារព័ត៌មាន The Nation បានផ្សាយថា ការស្ទង់មតិនេះកើតឡើង បន្ទាប់ពីបញ្ហាប្រឈមជាបន្តបន្ទាប់ រួមទាំងវិបត្តិសេដ្ឋកិច្ចដែលកើតចេញពីភាពតានតឹងពាណិជ្ជកម្មសកល ជម្លោះព្រំដែនកម្ពុជា-ថៃ និងអស្ថិរភាពនយោបាយដែលបង្កឡើងដោយការដកខ្លួនរបស់គណបក្ស Bhumjaithai ពីសម្ព័ន្ធដែលកំពុងកាន់អំណាច៕
រ៉ាន់ រើយ


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


