ព័ត៌មានអន្ដរជាតិ
ក្រុមប្រឹក្សាសន្តិសុខ UN ចោទ កូរ៉េខាងជើង ថានៅតែបន្តអភិវឌ្ឍ និងធ្វើទំនើបកម្មប្រព័ន្ធមីស៊ីល
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) និយាយថា ប្រទេសកូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍ និងធ្វើទំនើបកម្មកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន ។

ក្រុមប្រឹក្សាសន្តិសុខបានចេញរបាយការណ៍ប្រចាំឆ្នាំចុងក្រោយរបស់ខ្លួនខាងលើនេះ បន្ទាប់ពីបានដាក់ជូនដោយក្រុមអ្នកជំនាញឯករាជ្យដែលឃ្លាំមើលការដាក់ទណ្ឌកម្មលើក្រុងព្យុងយ៉ាង ។

របាយការណ៍និយាយថា កូរ៉េខាងជើងបានបង្ហាញមីស៊ីល Ballistic រយៈចម្ងាយខ្លីថ្មីនៅឯព្យុហយាត្រាយោធាមួយកាលពីខែមករា ។ វាបានបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបាននិងកំពុងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់ខ្លួនក្នុងការបាញ់បង្ហោះអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ។

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានដកស្រង់សម្តីអ្នកជំនាញដែលនិយាយថា មីស៊ីលដែលប្រទេសកូរ៉េខាងជើងបានបាញ់កាលពីថ្ងៃទី ២៥ ខែមីនា គឺជាគ្រាប់មីស៊ីលដែលត្រូវបានដាក់បង្ហាញនៅឯព្យុហយាត្រាខែមករា ។

របាយការណ៍បានបន្ថែមទៀតថា ប្រទេសកូរ៉េខាងជើងបានខិតខំបង្កើតភាពជាដៃគូនៅបរទេសសម្រាប់ការផ្លាស់ប្តូរបច្ចេកវិទ្យាជាក់លាក់ និងសម្រាប់ការផ្គត់ផ្គង់គ្រឿងបន្លាស់ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធមីស៊ីលផ្លោងរបស់ខ្លួន ។
របាយការណ៍បន្តថា រដ្ឋជាសមាជិកអង្គការសហប្រជាជាតិគួរតែអនុវត្តការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងជាប្រចាំចាប់ពីពេលនេះតទៅ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កូរ៉េខាងជើង ព្រមានបាញ់មីស៊ីលបន្ថែម មុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN
ចុចអាន ៖ កូរ៉េខាងជើង ថា មីស៊ីលដែលបាញ់កាលពីម្សិលមិញជាការសាកល្បងប្រព័ន្ធអាវុធយុទ្ធសាស្ត្រថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


