ព័ត៌មានអន្ដរជាតិ
ក្រោយឥណ្ឌាផ្អាកផ្គត់ផ្គង់ទៅ COVAX វៀតណាម ស្នើការគាំទ្រពីបរទេសសម្រាប់ទទួលបានវ៉ាក់សាំងកូវីដ
ប្រទេសវៀតណាមបានអំពាវនាវដល់អ្នកការទូតមកពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) និងជប៉ុនឲ្យជួយខ្លួនក្នុងការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានវ៉ាក់សាំងចំនួន ១៥០ លានដូសសម្រាប់ចាក់ដល់ប្រជាជនពេញវ័យរបស់ខ្លួន ។
រហូតមកដល់ពេលនេះប្រទេសវៀតណាមបានទទួលវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ប្រហែល ៩៣០,០០០ ដូស ប៉ុន្តែប្រទេសនេះក៏ចង់ទិញវ៉ាក់សាំងបន្ថែមពីក្រុមហ៊ុន Pfizer, Johnson & Johnson, Moderna, Sinovac របស់ចិន និងវ៉ា់ក់សាំង Sputnik V របស់រុស្ស៊ី ជាដើម ។

ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា លោក Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានស្នើសុំឲ្យស្ថានទូតជប៉ុនជួយក្នុងការផ្ទេរបច្ចេកវិទ្យាសម្រាប់ការផលិត និងការធ្វើតេស្តវ៉ាក់សាំងនៅក្នុងប្រទេសវៀតណាម ។
សេចក្តីថ្លែងការណ៍បាននិយាយថា លោក Long ក៏បានស្នើឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកជួយក្នុងការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងរបស់វៀតណាម និងការទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនផលិតឱសថអាមេរិក ហើយបានប្រាប់អ្នកតំណាងសហភាពអឺរ៉ុបថា លោកសង្ឃឹមថា ក្រុមហ៊ុនឱសថអឺរ៉ុបនឹងពិចារណាការវិនិយោគបន្ថែមទៀតនៅវៀតណាម ។

កិច្ចប្រជុំនេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោក Long កាលពីថ្ងៃពុធបានជួបជាមួយអ្នកការទូតចិន ឥណ្ឌា និងរុស្ស៊ីដើម្បីពិភាក្សាអំពីវ៉ាក់សាំងទាំងនេះ ។
ទន្ទឹមនោះប្រទេសវៀតណាមក៏នឹងទទួលបាននូវវ៉ាក់សាំងចំនួន ៤.១ លានដូសតាមរយៈគម្រោង COVAX នៅចុងខែឧសភា ប៉ុន្តែត្រូវបានពន្យារពេលបន្ទាប់ពីឥណ្ឌាផ្អាកការផ្គត់ផ្គង់ទៅកាន់យន្តការដែលដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) ។

បន្ថែមពីនេះក្រុមហ៊ុនវៀតណាមចំនួន ៤ ក៏បានចូលរួមស្រាវជ្រាវ និងផលិតវ៉ាក់សាំងផងដែរ ខណៈដែលក្រុមហ៊ុនចំនួន ២ ទៀតស្ថិតក្នុងដំណាក់កាលសាកល្បងលើមនុស្ស ហើយវ៉ាក់សាំងផលិតក្នុងស្រុកដែលមានឈ្មោះថា Nanocovax ត្រូវបានគេរំពឹងថានឹងត្រូវប្រើប្រាស់នៅឆ្នាំ ២០២២ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសវៀតណាមមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២,៦៦២ ករណីនិងមានអ្នកស្លាប់ចំនួន ៣៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ វៀតណាម ផ្តល់ជំនួយ២០ម៉ឺនដុល្លារអាមេរិកជូន កម្ពុជា ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ