ព័ត៌មានអន្ដរជាតិ
ជនជាតិមីយ៉ាន់ម៉ាជាង ១២,០០០នាក់ រត់ភៀសខ្លួនដោយសារការវាយប្រហារអាកាស
ក្រុមឧទ្ទាមមួយបានចោទប្រកាន់យោធាមីយ៉ាន់ម៉ា ពីការប្រើកម្លាំងហួសប្រមាណដោយនិយាយនៅថ្ងៃសៅរ៍ទី៣ខែមេសានេះថា ការវាយប្រហារអាកាសជាបន្តបន្ទាប់ បានបង្ខំឲ្យជនស៊ីវិលគ្មានអាវុធជាង១២,០០០នាក់ រត់ភៀសខ្លួនរួមទាំងកុមារផងដែរ។
កាលពីចុងខែមុន ក្រុមប្រដាប់អាវុធជនជាតិភាគតិច សហភាពជាតិការ៉ែន (KNU) បានដណ្តើមកាន់កាប់មូលដ្ឋានយោធាមួយក្នុងរដ្ឋ Kayin ភាគខាងកើត ដោយបានសម្លាប់មន្ត្រីកងទ័ពចំនួន១០នាក់។ យោធាបានសងសឹកវិញដោយការវាយប្រហារតាមអាកាស។
KNU គឺជាគូប្រជែងដ៏ធំរបស់យោធាមីយ៉ាន់ម៉ា ហើយបាននិយាយថា ខ្លួនកំពុងផ្តល់ទីជ្រកកោនដល់សកម្មជនប្រឆាំងរដ្ឋប្រហារ រាប់រយនាក់។
នៅថ្ងៃសៅរ៍នេះ KNU បានថ្កោលទោសចំពោះការប្រើប្រាស់កម្លាំងហួសហេតុ ពាក់ព័ន្ធការទម្លាក់គ្រាប់បែកនិងការវាយប្រហារតាមអាកាសដោយឥតឈប់ឈរ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ខែមីនា ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់ រួមទាំងកុមារផង។
ការវាយប្រហារពីអាកាស ក៏បង្ខំឲ្យមានការភៀសខ្លួនរបស់ប្រជាជនជាង១២,០០០នាក់បន្ថែមទៀតផងដែរ ហើយបង្កឲ្យមានវិបត្តិមនុស្សធម៌ដ៏ធំមួយ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យយោធា លោក Zaw Min Tun បាននិយាយថា យោធាផ្តោតគោលដៅតែលើកងពលតូចលេខ៥របស់ KNU ប៉ុណ្ណោះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងក្រុមសិទ្ធិជនជាតិការ៉ែន បានរាយការណ៍ពីការទម្លាក់គ្រាប់បែកនិងការវាយប្រហារពីអាកាសជាច្រើនលើក នៅទូទាំងរដ្ឋក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
មនុស្សប្រមាណ៣,០០០នាក់ បានភៀសខ្លួនទៅកាន់ប្រទេសថៃដែលនៅជិតខាង កាលពីថ្ងៃចន្ទដោយឆ្លងទន្លេ Salween ដើម្បីស្វែងរកទីជំរក។
ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីយោធា បានដណ្តើមអំណាចកាលពីថ្ងៃទី១ខែកុម្ភៈ ដែលបង្កឲ្យមានការបះបោរយ៉ាងខ្លាំងនៅទូទាំងប្រទេស ខណៈក្រុមបាតុករទាមទារឲ្យមានការស្តារឡើងវិញនូវរដ្ឋាភិបាលជាប់ឆ្នោត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


