ព័ត៌មានអន្ដរជាតិ
ការផ្គត់ផ្គង់ Gripen របស់ស៊ុយអែតដល់់ថៃកំពុងក្លាយជាប្រធានបទក្តៅ
កិច្ចព្រមព្រៀងទិញ-លក់ យន្តហោះចម្បាំងប្រភេទ «Gripen» រវាងប្រទេសស៊ុយអែតនិងប្រទេសថៃដែលគ្រោងនាំចូលបន្ថែមទៀតនៅបណ្តាឆ្នាំខាងមុខ កំពុងក្លាយជាប្រធានបទក្តៅមួយក្នុងការលើកពិភាក្សា បន្ទាប់ពីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង JAS-39 Gripen វាយប្រហារប្រទេសកម្ពុជាក្នុងការប្រយុទ្ធដ៏សាហាវបំផុតក្នុងពេលប៉ះទង្គិចគ្នាត្រឹមរយៈពេល៥ថ្ងៃ។
កងទ័ពអាកាសថៃ ត្រូវបានគេដឹងថា ប្រើប្រាស់យន្តហោះ JAS-39 Gripen ដែលទិញពីប្រទេសស៊ុយអែត និងផលិតដោយកក្រុមហ៊ុនអាកាសចរណ៍ និងការពារជាតិស៊ុយអែត Saab។ ប៉ុន្តែការប្រើប្រាស់យន្តហោះចម្បាំងទំនើបនេះវាយប្រហារ បានក្លាយទៅជាបន្ទុកដាក់លើខ្លួនឯងទៅវិញ ដែលអាចប្រឈមបទល្មើស «ឧក្រិដ្ឋកម្មសង្គ្រាម» បន្ទាប់ពីកងទ័ពអាកាសថៃបានប្រើប្រាស់យន្តហោះនេះក្នុងការប្រយុទ្ធផ្ទាល់ក្នុងអំឡុងពេលប៉ះទង្គិចព្រំដែនជាមួយប្រទេសកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់ Defence Security Asia កាលពីថ្ងៃទី៣០ ខែកក្កដា។

រដ្ឋមន្ត្រីការបរទេសស៊ុយអែតលោកស្រី Maria Malmer Stenergard បាននិយាយថា រដ្ឋាភិបាលស៊ុយអែតកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនេះ ដោយបង្កើនការព្រួយបារម្ភអំពីការរំលោភដែលអាចកើតមានចំពោះគោលនយោបាយនាំចេញអាវុធដ៏តឹងរឹងរបស់ប្រទេសស៊ុយអែត។
នេះជាលើកទីមួយហើយ ដែលស៊ុយអែតបានដើរថយក្រោយពីដៃគូការពារជាតិ ដោយសាររបៀបដែលយន្តហោះចម្បាំងរបស់ខ្លួនត្រូវបានប្រើប្រាស់ក្នុងស្ថានភាពយោធាមិនត្រឹមត្រូវនិងផ្ទុយពីច្បាប់លក់អាវុធរបស់ស៊ុយអែត។ ទោះបីជាមិនទាន់មានការលុបចោលសំណើរជាផ្លូវការក៏ដោយ ក៏ការផ្លាស់ប្តូរនេះបានធ្វើឱ្យការគ្រោងទុកទិញយន្តហោះ Gripen ចំនួន៤ គ្រឿងបន្ថែមទៀតរបស់ប្រទេសថៃជាផ្នែកនៃកម្មវិធីរយៈពេល ១០ឆ្នាំលើវិស័យការពារជាតិ ក្នុងតម្លៃ ៥៩៦ លានដុល្លារមានហានិភ័យដែរ។

ទោះយ៉ាងណាថៃបានការពារការប្រើប្រាស់យន្តហោះ Gripen ដោយនិយាយថា ការវាយប្រហារមានកម្រិត និងជាការឆ្លើយតបនឹងការគំរាមកំហែងពីកងកម្លាំងកម្ពុជា ខណៈដែលភាគីថៃជាអ្នកឈ្លានពានកម្ពុជាមុននិងប្រើយន្តហោះទម្លាក់គ្រាប់បែកលើទីតាំងប្រសាទនិងទីតាំងជនស៊ីវិល។
ទោះបីជាយ៉ាងណាក៏ដោយ ឧបទ្ទវហេតុនេះអាចបំពានច្បាប់របស់ប្រទេសស៊ុយអែតដែលហាមឃាត់ការនាំចេញទៅកាន់បណ្តាប្រទេសដែលមានជម្លោះសកម្ម លុះត្រាតែការប្រើប្រាស់មានការការពារយ៉ាងតឹងរ៉ឹង និងស្របច្បាប់ក្រោមច្បាប់អន្តរជាតិ។
ពាក់ព័ន្ធបញ្ហានេះអ្នកវិភាគព្រមានថា ប្រសិនបើស៊ុយអែតរារាំងការលក់ ថៃអាចនឹងងាកទៅរកអ្នកផ្គត់ផ្គង់ផ្សេងទៀតដូចជាកូរ៉េខាងត្បូង ចិន ឬសហរដ្ឋអាមេរិក ការផ្លាស់ប្តូរបែបនេះអាចបំផ្លាញការវិនិយោគថៃជាច្រើនឆ្នាំនៅក្នុងប្រព័ន្ធការពារពីស៊ុយអែត។
សារព័ត៌មាន Khaosod របស់ថៃ បានផ្សាយនៅថ្ងៃទី១ខែសីហានេះថា បុគ្គលិកស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកក បានអះអាងថា មិនទាន់មានការលុបចោលកិច្ចព្រមព្រៀងទិញលក់នោះទេ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


