ព័ត៌មានអន្ដរជាតិ
អូស្ត្រាលី នឹងទិញនាវាចម្បាំងជប៉ុន១១គ្រឿងក្នុងតម្លៃ៦ពាន់លានដុល្លារ
អូស្ត្រាលីនឹងទិញនាវាចម្បាំងបំបាំងកាយ Mogami-class ចំនួន ១១ គ្រឿងពីក្រុមហ៊ុន Mitsubishi Heavy Industries របស់ប្រទេសជប៉ុន ដែលជាការកត់សម្គាល់ថាជាកិច្ចព្រមព្រៀងឧស្សាហកម្មការពារជាតិដ៏ធំបំផុតរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៥ខែសីហា។

គម្រោងទិញនាវានេះប្រកាសដោយរដ្ឋមន្ត្រីការពារជាតិលោក Richard Marles ក្នុងកិច្ចព្រមព្រៀងតម្លៃ៦ ពាន់លានដុល្លារគឺជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធយោធារបស់អូស្ត្រាលី ដើម្បីបង្កើនសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ ឆ្លើយតបទៅនឹងការកើនឡើងនៃកម្លាំងទ័ពជើងទឹករបស់ចិន។
នាវាចម្បាំងទំនើបៗទាំងនេះនឹងមានសមត្ថភាពបាញ់បង្ហោះរយៈចម្ងាយឆ្ងាយ និងជំនួសកងនាវា Anzac-class ដ៏ចាស់របស់ប្រទេសអូស្ត្រាលី។ នាវាចម្បាំងបីគ្រឿងដំបូងនឹងត្រូវសាងសង់នៅក្នុងប្រទេសជប៉ុន ហើយនាវាផ្សេងទៀតនឹងត្រូវផលិតនៅភាគខាងលិចប្រទេសអូស្ត្រាលី។ នាវាទីមួយនឹងធ្វើហើយនិងអាចប្រើប្រាស់នៅឆ្នាំ ២០៣០។
គួរបញ្ជាក់ថាកិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយនៃផែនការធំជាងនេះរបស់អូស្ត្រាលីក្នុងការពង្រឹងយោធារបស់ខ្លួន ដែលរួមបញ្ចូលទាំងការទិញនាវាមុជទឹកនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសតាមរយៈកិច្ចព្រមព្រៀង AUKUS (កតិកាសញ្ញាសន្តិសុខបីផ្លូវ រវាងប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក) ផងដែរ។
លើសពីនេះប្រទេសអូស្ត្រាលីគ្រោងនឹងចំណាយបន្ថែមទៀតលើវិស័យការពារជាតិ រហូតដល់ ២.៤% នៃសេដ្ឋកិច្ចរបស់ខ្លួន ទោះបីជាមនុស្សមួយចំនួនបារម្ភថា វាអាចចំណាយច្រើនពេក ឬចំណាយពេលយូរក៏ដោយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


