ព័ត៌មានអន្ដរជាតិ
លោក Marcos បំភ្លឺថាចិនយល់ខុសលើការលើកឡើងរបស់លោកចំពោះតៃវ៉ាន់
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានបំភ្លឺនៅថ្ងៃថ្ងៃចន្ទនេះថា ប្រទេសចិនបាន «បកស្រាយខុស» លើសុន្ទរកថារបស់លោកហើយត្រូវបានទាញចូលទៅក្នុងជម្លោះដ៏មានសក្តានុពលរវាងចិន និងតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReuters នៅថ្ងៃទី១១ខែសីហា។

គួររម្លឹកថាលោក Marcos បាននិយាយក្នុងអំឡុងពេលបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌាថា ហ្វីលីពីនមិនអាចគេចចេញពីជម្លោះបែបនេះបានទេ ដោយសារតែនៅជិតកោះតៃវ៉ាន់ ដែលជំរុញឱ្យប្រទេសចិនចោទប្រកាន់លោកថា «ចង់បង្កជម្លោះ» ។
ជាការឆ្លើយតបលោក Marcos បានពន្យល់ថា ការអត្ថាធិប្បាយរបស់លោកត្រូវបានគេយល់ខុស ហើយបានសង្កត់ធ្ងន់លើបំណងប្រាថ្នារបស់គាត់ក្នុងការជៀសវាងសង្រ្គាម ដោយកត់សម្គាល់ថា ប្រជាជនហ្វីលីពីនជាង ១០ម៉ឺន នាក់រស់នៅ និងធ្វើការនៅតៃវ៉ាន់ ហើយនឹងត្រូវការជម្លៀសប្រសិនបើជម្លោះកើតឡើង។
ការលើកឡើងនេះធ្វើឡើងចំពេលមានភាពតានតឹងខ្លាំងឡើងរវាងក្រុងម៉ានីល និងក្រុងប៉េកាំងជុំវិញជម្លោះសមុទ្រចិនខាងត្បូង។ ថ្មីៗនេះ កប៉ាល់ហ្វីលីពីនដែលផ្គត់ផ្គង់អ្នកនេសាទនៅតំបន់ Scarborough Shoal ត្រូវបានឆ្មាំសមុទ្រចិនកាណុងបាញ់ទឹក ដែលចិនអះអាងថាជាប្រតិបត្តិការស្របច្បាប់ដើម្បីបណ្តេញកប៉ាល់ហ្វីលីពីនចេញពីទឹកដីរបស់ខ្លួន។
សូមបញ្ជាក់ថាសាលាក្តីអន្តរជាតិបានកាត់ក្តីក្នុងឆ្នាំ ២០១៦ថាការទាមទារទឹកដីយ៉ាងទូលំទូលាយរបស់ចិននៅក្នុងតំបន់មិនមានមូលដ្ឋានផ្លូវច្បាប់ទេ ហើយសេចក្តីសម្រេចរបស់ទីក្រុងប៉េកាំងបានច្រានចោល ប៉ុន្តែយ៉ាងណាជម្លោះនៅតែកើតមានដោយសារចិននៅតែទាមទារដដែល៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


