Connect with us

ព័ត៌មានអន្ដរជាតិ

ដើម្បីការពារអត្តពលិកឆ្លងកូវីដ កូរ៉េខាងជើង ដកខ្លួនចេញពីព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ

បានផុស

នៅ

ប្រទេសកូរ៉េខាងជើងនិយាយនៅលើគេហទំព័ររដ្ឋាភិបាលរបស់ខ្លួនថា ពួកគេនឹងមិនបញ្ជូនអត្តពលិកទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុន នោះទេ ដោយសារតែការភ័យខ្លាចរោគរាតត្បាតនៃជំងឺកូវីដ ១៩ ។

ការបង្ហោះនេះត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ក្រសួងកីឡាកូរ៉េខាងជើងនៅថ្ងៃអង្គារនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេហទំព័រនេះនិយាយថា “គណៈកម្មាធិការអូឡាំពិកកូរ៉េខាងជើងបានពិភាក្សាយោបល់របស់សមាជិករបស់ខ្លួន និងបានសម្រេចចិត្តមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកលើកទី ៣២ ដើម្បីការពារកីឡាករពីវិបត្តិសុខភាពសាធារណៈនៅលើពិភពលោកដែលបណ្តាលមកពីជំងឺកូវីដ ១៩” ។

ការប្រកួតកីឡារដូវក្តៅនេះគ្រោងចាប់ផ្តើមនៅថ្ងៃទី ២៣ ខែកក្កដា ។

ចលនារបស់មនុស្ស និងទំនិញនៅកូរ៉េខាងជើងត្រូវបានរឹតត្បិតយ៉ាងខ្លាំងអស់រយៈពេលជាងមួយឆ្នាំមកហើយ ដោយសារមានវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ។

គួរបញ្ជាក់ថា គិតមកត្រឹមពេលនេះប្រទេសកូរ៉េខាងជើងមិនបានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ ១៩ សូម្បីមួយករណី បន្ទាប់ពីជំងឺមួយនេះបានផ្ទុះឡើងនៅប្រទេសចិនកាលពីចុងឆ្នាំ ២០១៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ កូរ៉េខាងជើង កំពុងធ្វើឲ្យពិភពលោកញញើត និងហានិភ័យ

ចុចអាន ៖ ក្រុមប្រឹក្សាសន្តិសុខ UN ចោទ កូរ៉េខាងជើង ថានៅតែបន្តអភិវឌ្ឍ និងធ្វើទំនើបកម្មប្រព័ន្ធមីស៊ីល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម