ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីស្តីទីថៃ កាន់តែប្រើអំណាច ដោយគំរាមប្តឹងអ្នកណា ដែលហ៊ានរិះគន់គាត់
នាយករដ្ឋមន្ត្រីស្តីទីថៃ ភូមិថាំ វិឆាយ៉ាឆៃ កាន់តែប្រើអំណាចខ្លាំងជាងមុនហើយ ដោយដល់ថ្នាក់គំរាមប្តឹងអ្នកទាំងឡាយណា ដែលហ៊ានរិះគន់គាត់។

ការគំរាមនេះកើតឡើងបន្ទាប់ពីមានមតិរិះគន់លើសកម្មភាពរបស់លោក ក្នុងពេលថៃឈ្លានពានកម្ពុជា ដ្បិតលោកបានបញ្ជាក់ជំហរម្តងហើយម្តងទៀតក៏ដោយ។
ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធទី១៤ខែសីហាឆ្នាំ២០២៥ លោកភូមិថាំ គំរាមចាត់វិធានការផ្លូវច្បាប់ដើម្បីប្តឹងអ្នកដែលរិះគន់ និងបំភ្លៃការពិតពីរូបលោក។
នាយករដ្ឋមន្ត្រីស្តីទីថៃ រូបនេះនិយាយថា លោករងភាពអយុត្តិធម៌ និងត្រូវគេចោទប្រកាន់ព្រមទាំងវាយប្រហារដោយពាក្យសម្តីយ៉ាងធ្ងន់ធ្ងរពីសំណាក់អ្នកធ្វើអត្ថាធិប្បាយនយោបាយមួយចំនួន។
ទន្ទឹមនោះ លោកបានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងប្តឹងរាល់អ្នកទាំងឡាយណា ដែលបង្វែរការពិតដើម្បីធ្វើឲ្យប៉ះពាល់ដល់រដ្ឋាភិបាល ឬរូបលោកផ្ទាល់។
សូមជម្រាបថា លោក ភូមិថាំ បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពី តុលាការធម្មនុញ្ញថៃ ចេញដីកាព្យួរតំណែងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នៅថ្ងៃទី ១ ខែកក្កដា។
ការសម្រេចចិត្តព្យួរតំណែងលោកស្រីផែថងថាន គឺដោយសារតុលាការកំពុងពិនិត្យសំណុំរឿងមួយដែលចោទប្រកាន់ថា លោកស្រីបំពានក្រមសីលធម៌នយោបាយយ៉ាងធ្ងន់ធ្ងរ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


