Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែលព្រមានថា ហ្គាហ្សាអាចត្រូវបានកម្ទេចក្នុងការវាយលុកនាពេលខាងមុខ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានព្រមាននៅថ្ងៃសុក្រនេះថា ទីក្រុង ហ្គាហ្សាអាចប្រឈមមុខនឹងកម្ទេច បើក្រុមហាម៉ាសមិនព្រមទទួលយកលក្ខខណ្ឌបទឈប់បាញ់របស់អ៊ីស្រាអែល ដែលរួមមានការដោះលែងចំណាប់ខ្មាំងទាំងអស់ និងការរំសាយអាវុធចោលទាំងស្រុងរបស់ក្រុមនេះ។

លោក Israel Katz រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាននេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រកាសពីផែនការសម្រាប់ប្រតិបត្តិការយោធាដ៏ធំមួយដើម្បីដណ្តើមយកទីក្រុងហ្គាហ្សា ដែលជាទីតាំងរឹងមាំដ៏សំខាន់របស់ក្រុមហាម៉ាស និងជាបណ្តាញផ្លូវរូងក្រោមដីដ៏ធំទូលាយរបស់ក្រុមនេះ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Katz បានព្រមានថា ទីក្រុងហ្គាហ្សាអាចប្រឈមមុខនឹងជោគវាសនាដូចគ្នានឹង Rafah និង Beit Hanoun ដែលទាំងពីរត្រូវបានបំផ្លិចបំផ្លាញកាលពីមុនក្នុងសង្គ្រាម ប្រសិនបើក្រុមហាម៉ាស់បដិសេធលក្ខខណ្ឌបទឈប់បាញ់របស់អ៊ីស្រាអែល។ លោកបានប្រកាសថា «ច្រកទ្វារនរក» នឹងបើកក្នុងពេលឆាប់ៗនេះ លើក្រុមហាម៉ាស លុះត្រាតែក្រុមនេះយល់ព្រមតាមលក្ខខណ្ឌរបស់អ៊ីស្រាអែល។

ជនភៀសខ្លួន(រូបភាព៖ Reuters)

ក្នុងសប្តាហ៍នេះក្រុមហាម៉ាសចំពោះផែនការបទឈប់បាញ់ពីអ្នកសម្រុះសម្រួលអារ៉ាប់ តែបដិសេធការរំសាយអាវុធបើសិនគ្មានការបង្កើតរដ្ឋប៉ាឡេស្ទីន។ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ច្រាន​ចោល​លក្ខខណ្ឌ​ទាំង​នោះ ហើយ​កំពុង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចាប់​ផ្តើម​ប្រតិបត្តិការវាយលុក​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃខាងមុខទៀត។

ក្រុមអន្តរជាតិបានព្រមានថា ការវាយប្រហារដ៏ធំមួយលើហ្គាហ្សា ដែលជាជម្រកមនុស្សរាប់រយពាន់នាក់ និងកន្លែងសំខាន់ៗនៅតែបន្តកើតមាន ដែលនឹងធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ។ ពួកគេ​ក៏​បារម្ភ​ដែរ​ថា វា​អាច​បង្ក​ហានិភ័យ​ដល់​ចំណាប់ខ្មាំង​ប្រហែល ២០ នាក់​ដែល​គេ​ជឿថា​នៅមាន​ជីវិតនៅឡើយ។

ខណៈលោក Netanyahu បានអះអាងថា មានតែការកម្ចាត់ក្រុមហាម៉ាសប៉ុណ្ណោះ ទើបអ៊ីស្រាអែលអាចធានាបាននូវការដោះលែងចំណាប់ខ្មាំង និងនាំសង្រ្គាមដល់ទីបញ្ចប់៕

(រូបភាព៖ Reuters)

អត្ថបទ៖​ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម