ព័ត៌មានអន្ដរជាតិ
ថាក់ស៊ីនពីអ្នកទោសនយោបាយ ទៅជាអ្នកតស៊ូអំណាចបង្កើតប្រវត្តិសាស្រ្តនយោបាយថៃ
ការរួចផុតពីការផ្តន្ទាទោសប្រមាថព្រះមហាក្សត្រថៃរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ កាលពីថ្ងៃទី២២ខែសីហា គឺជារឿងដែលមិននឹកស្មានដល់មួយនៅក្នុងប្រទេសថៃ ហើយ ក៏ជារបត់នយោបាយថៃដ៏សំខាន់ក្នុងពេលនេះ បន្ទាប់ពីតុលាការព្រហ្មទណ្ឌទម្លាក់ការចោទប្រកាន់ទាំងអស់ប្រឆាំងលោកថាក់ស៊ីន ជុំវិញករណីចោទប្រកាន់ប្រមាថព្រះមហាក្សត្រ។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលដែលបានកាន់អំណាចពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ និង ការបន្តរក្សាឥទ្ធិពលនយោបាយអស់រយៈពេលជិត២០ឆ្នាំ បន្ទាប់ពីការបាត់បង់អំណាចដោយរដ្ឋប្រហារកាលឆ្នាំ២០០៦ ហើយត្រូវនិរទេសរស់នៅបរទេសរហូតដល់១៥ឆ្នាំ មុនវិលចូលប្រទេសវិញនៅថ្ងៃទី២២ខែសីហាឆ្នាំ២០២៣។
ការចុះផ្សាយមួយរបស់បណ្តាញសារព័ត៌មាន CNA ដែលយោងតាមរបាយការណ៍មួយ បានឲ្យដឹងថា អត្រានៃការផ្តន្ទាទោសចំពោះករណីប្រមាថព្រះមហាក្សត្រមានប្រហែល ៨០ភាគរយ។ ក្នុងករណីបែបនេះ លោកថាក់ស៊ីន គឺជាបុគ្គលដ៏កម្របំផុត និងជាអ្នកនយោបាយខ្លាំងបំផុតដែលបានរួចផុតពីការផ្តន្ទាទោសដោយតុលាការព្រហ្មទណ្ឌ។
បណ្តឹងចោទប្រកាន់ប្រមាណព្រះមហាក្សត្រ គឺនរណាម្នាក់អាចដាក់ពាក្យបណ្តឹងប្រមាថព្រះមហាក្សត្របានដែរ ហើយបន្ទាប់មក ប៉ូលីសត្រូវបានចងដោយច្បាប់ដើម្បីស៊ើបអង្កេត។ ក្រុមសិទ្ធិមនុស្សនិយាយថា ច្បាប់ត្រូវបានគេប្រើកាន់តែខ្លាំងឡើងជាឧបករណ៍ដើម្បីរារាំងការមិនចុះសម្រុងប្រឆាំងនឹងស្ថានភាពដដែល។
អស់រយៈពេល២០ឆ្នាំមកនេះ នយោបាយថៃត្រូវបានកំណត់យ៉ាងធំដោយជម្លោះ។ លោក ថាក់ស៊ីន បានចំណាយពេល ១៥ឆ្នាំក្នុងការនិរទេសខ្លួនឯងដោយគេចចេញពីការកាត់ទោសដាក់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំពីបទពុករលួយ និងការរំលោភបំពានអំណាច។ បន្ទាប់មក ក្នុងការវវឌ្ឍដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីឆ្នាំ២០២៣ លោក ថាក់ស៊ីន បានត្រឡប់ទៅប្រទេសថៃវិញ។
ការវិលត្រឡប់មកកាន់នយោបាយរបស់លោក ថាក់ស៊ីន បានជំរុញឱ្យមានការរំពឹងទុកថា លោកបានកាត់បន្ថយកិច្ចព្រមព្រៀងជាមួយអតីតភាពស្និតស្នាលរបស់លោកតាមរយៈការបង្កើតទំនាក់ទំនងជាមួយក្រុមអភិរក្សដ៏មានឥទ្ធិពលរបស់ប្រទេស ទំនាក់ទំនងរវាងរាជវង្ស យោធា និងឥស្សរជនអាជីវកម្ម។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលប្រឈមការចោទប្រកាន់បទព្រហ្មទណ្ឌចំនួន២ករណី បានរួចផុតពីការចោទប្រកាន់១ករណីប្រមាថព្រះមហាក្សត្រដ៏មានសក្តានុពល ហើយក៏ជាការរួចទោសដ៏កម្របំផុតក្នុងសំណុំរឿងនយោបាយថៃធ្វើឲ្យគេមើលឃើញថា លោកថាក់ស៊ីន បានឈានដល់ដំណាក់កាលថ្មីទៀត ដែលអំណាចព្រះមហាក្សត្រត្រូវតែកែទម្រង់ ដែលស្របតាមការទាមទារជាមួយយូរមកហើយរបស់ក្រុមអ្នកនយោបាយកំណែទម្រង់ដ៏មានប្រជាប្រិយភាពជាច្រើន និងរាប់សិបឆ្នាំមកហើយ។

ការផ្ទុះអាវុធដ៏ខ្លាំងក្លាបំផុតរយៈពេល៥ថ្ងៃ៥យប់នៅព្រំដែនកម្ពុជា ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការសម្រេចចិត្តរបស់ស្ថាប័នរាជបល្ល័ង្កថៃ ដោយបញ្ជាមេបញ្ជាការ និងក្រុមយោធាដែលស្និទ្ធនឹងរាជបល្ល័ង្ក សម្រាប់ធ្វើសកម្មភាពនយោបាយនិងការប្រយុទ្ធ ដោយច្រានចោលដំណោះស្រាយរបស់រដ្ឋាភិបាលស៊ីវិលដែលដឹកនាំដោយគណបក្សភឿថៃ មានកូនស្រីលោកថាស៊ីន គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ជានាយករដ្ឋមន្ត្រី។
ការសម្រេចរបស់តុលាការព្រហ្មទណ្ឌទីក្រុងបាងកក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥ ក្នងការទម្លាក់ចោលសំណុំរឿងប្រមាថព្រះមហាក្សត្រ ប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ ដោយសំអាងថា មិនមានភស្តុតាងគ្រប់គ្រាន់នោះ គឺជាសញ្ញាយ៉ាងច្បាស់ថា នយោបាយរបស់ប្រទេសស្ថិតនៅផ្លូវការកែទម្រង់ ជាពិសេស គឺការទម្រង់ស្ថាប័នព្រះមហាក្សត្រតែម្តង។
អស់រយៈពេលជាយូរមកហើយ ស្ថាប័នរបស់ព្រះមហាក្សត្រត្រូវបានគេមើលឃើញថា ពង្រឹងអំណាចរបស់ខ្លួនតាមរយៈការប្រមូលផ្តុំអំណាចយោធានៅពីក្រោយ និង ការរក្សាភាពជិតស្និទ្ធជាមួយអតីតមេបញ្ជាការយោធាចូលនិវត្តន៍ឲ្យកាន់តួនាទីសំខាន់ៗ នៅក្នុងក្រុមប្រឹក្សាព្រះមហាក្សត្រ (Privy Council) ដោយការធ្វើទុកបុកម្នេញលើរដ្ឋាភិបាលស៊ីវិល ដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។

ប៉ុន្តែការតថ្លៃអំណាចចុងក្រោយរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ នៅស្របពេលដែលរដ្ឋាភិបាលស៊ីវិល ដឹកនាំដោយកូនស្រីរបស់លោក គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានទទួលរងសម្ពាធដូចគ្នា ពីក្រុមអ្នកនយោបាយថៃដែលនិយមយោធា ក្នុងនោះ មានស្ថាប័នព្រឹទ្ធសភា ស្ថាប័នប្រឆាំងអំពើពុករលួយ ស្ថាប័នព្រះមហាក្សត្រថៃ ជាដើម នៅក្នុងពេលដែលរដ្ឋាភិបាលស៊ីវិលដឹកនាំគណបក្សភឿថៃចុះខ្សោយកាន់តែខ្លាំង និងរងភាពរង្គោះរង្គើស្ទើរតែដួលរលំទៅហើយ។
ការស្ទង់មតិកាលពីថ្ងៃទី ១៩-២៥ ខែមិថុនា ដោយ NIDA (វិទ្យាស្ថានជាតិនៃការគ្រប់គ្រងការអភិវឌ្ឍន៍) ដែលជាទីភ្នាក់ងារដ៏គួរឱ្យទុកចិត្តមួយរបស់ប្រទេសថៃ បានបង្ហាញថា ការគាំទ្រសម្រាប់គណបក្សភឿថៃរបស់លោកថាក់ស៊ីនបានធ្លាក់ចុះដល់ ១១.៥២ ភាគរយពី ២៨.០៥ភាគរយ។ ការគាំទ្រលើលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ក៏បានធ្លាក់ចុះមកត្រឹម ៩.២ ភាគរយពី ៣០.៩ ភាគរយនៅក្នុងត្រីមាសទីមួយ។ ផ្ទុយទៅវិញ គណបក្សប្រជាជនប្រឆាំង និងដៃគូចម្រុះតូចជាងបានទទួលដី។
ស្ថាប័នរាជបល្ល័ង្កថៃតែងតែធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលស៊ីវិល តាមរយៈការចាត់វិធានការផ្លូវច្បាប់ ដោយការប្តឹងចោទប្រកាន់នានា ដើម្បីធ្វើយ៉ាងណាចាប់កំហុស មេដឹកនាំគណបក្ស ឬរដ្ឋាភិបាលស៊ីវិលទាំងឡាយណាដែលមានទំនោរទៅរកលទិ្ធប្រជាធិបតេយ្យ។ ជាក់ស្តែងណាស់ ក្នុងហេតុការណ៍នយោបាយចុងក្រោយនេះ ស្ថាប័នទាំងឡាយដែលមានទំនោរទៅរករាជបល្ល័ង្កថៃ បានចេញធ្វើសកម្មភាពប៉ុនប៉ងដកហូតអ្នកនយោបាយទាំងឡាយដែលកើតចេញពីការបោះឆ្នោតដោយប្រជាជន និងធ្វើសកម្មភាពដើម្បីការរស់រាននិងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
តុលាការធម្មនុញ្ញថៃជាស្ថាប័នមួយបានទម្លាយចោលនៅគណបក្សជាច្រើនរហូតដល់ទៅ៣៤ ចាប់តាំងពីឆ្នាំ២០០៦ ជាឆ្នោតដែលរដ្ឋាភិបាលស៊ីវិលដឹកនាំ ដោយលោកថាក់ស៊ីន ស៊ីណាវ៉ាត្រ ត្រូវបានបណ្តេញចេញពីអំណាចតាមរយៈរដ្ឋប្រហារកាលថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០០៦។ ការរំលាយចោលគណបក្សទាំង៣៤នោះ គឺសុទ្ធតែគណបក្សដែលមានគោលនយោបាយ លើកស្ទួយប្រជាធិបតេយ្យ និងមានគោលនយោបាយប៉ុនប៉ងបន្ថយអំណាចព្រះមហាក្សត្រ តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រង់មាត្រា១១២ ដែលចែងអំពីការប្រមាថព្រះមហាក្សត្រ។ ត្រង់ចំណុចនេះហើយ ដែលអ្នកនយោបាយថៃតែងតែរងគ្រោះដោយសារតែច្បាប់ប្រមាថព្រះមហាក្សត្រដែលបានដាក់ចេញឲ្យប្រើប្រាស់ដំបូងក្នុងឆ្នាំ១៩៥៧ ក្នុងរាជស្តេច ភូមិវិបុល អាឌុលយ៉ាដេត រាមាទី៩៕
រ៉ាន់ រើយ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា២ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


