ព័ត៌មានអន្ដរជាតិ
សង្ស័យស្លាប់រាប់រយនាក់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦.០រ៉ិចទ័រនៅអាហ្វហ្គានីស្ថាន
គ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ បានវាយប្រហារភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន នៅជិតទីក្រុង Jalalabad ដោយក្រុមមន្ត្រីក្នុងតំបន់បានព្រមានថា មនុស្សរាប់រយនាក់អាចនឹងបាត់បង់ជីវិត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៥។

បើតាមមជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ ចំណុចកណ្តាលនៃការរញ្ជួយដីនេះ គឺស្ថិតនៅក្នុងតំបន់ភ្នំមួយ ជិតព្រំដែនជាមួយប្រទេសប៉ាគីស្ថាន ក្នុងជម្រៅ១០គីឡូម៉ែត្រ។ ប្រតិបត្តិការជួយសង្គ្រោះកំពុងត្រូវបានរារាំងដោយស្ថានភាពលំបាក និងហេដ្ឋារចនាសម្ព័ន្ធមានកម្រិតក្នុងតំបន់រងគ្រោះ។
មិនទាន់មានតួលេខអ្នកស្លាប់ជាផ្លូវការនៅឡើយទេ ប៉ុន្តែបើតាមតួលេខចុះផ្សាយដោយ BBC នៅព្រឹកថ្ងៃចន្ទនេះ មានយ៉ាងហោចណាស់ ២០នាក់ដែលត្រូវបានបញ្ជាក់ជាផ្លូវការថាបាត់បង់ជីវិត។ យ៉ាងណា អាជ្ញាធរមូលដ្ឋានបាននិយាយថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំង។
អាហ្វហ្គានីស្ថាន ងាយរងគ្រោះខ្លាំងចំពោះការរញ្ជួយដី ជាពិសេសនៅតំបន់ភ្នំ Hindu Kush ដែលបន្ទះប្លាកែតប៉ះគ្នា។ នៅក្នុងខែតុលាឆ្នាំ២០២៣ ការរញ្ជួយដីជាបន្តបន្ទាប់នៅក្នុងខេត្ត Herat បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២ ៤០០នាក់។
ទីភ្នាក់ងារមនុស្សធម៌បានសម្តែងការព្រួយបារម្ភអំពីទំហំនៃគ្រោះមហន្តរាយចុងក្រោយនេះ ដោយព្រមានថា ប្រព័ន្ធថែទាំសុខភាពដ៏ផុយស្រួយរបស់ប្រទេសអាហ្វហ្គានីស្ថាន និងវិបត្តិសេដ្ឋកិច្ចដែលកំពុងបន្តនឹងធ្វើឲ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ៕

ដោយ៖ ឈាង
-
កីឡា២៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


