ព័ត៌មានអន្ដរជាតិ
បាតុកម្មនៅហ្សាការតា ត្រូវពន្យារពេលដោយសារការបង្ក្រាបសន្តិសុខខ្លាំងពេក
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera ក្រុមនិស្សិត និងសង្គមស៊ីវិលឥណ្ឌូណេស៊ី បានពន្យារពេលបាតុកម្មដែលបានគ្រោងទុកនៅក្នុងទីក្រុងហ្សាការតានៅថ្ងៃចន្ទនេះ បន្ទាប់ពីប៉ូលិសបានបង្កើនវិធានការសន្តិសុខនៅទូទាំងរដ្ឋធានី។

អាជ្ញាធរឥណ្ឌូណេស៊ីបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ ដោយបានដាក់ពង្រាយរថពាសដែក និងល្បាតតំបន់សំខាន់ៗ បន្ទាប់ពីមានភាពចលាចលទូទាំងប្រទេសរយៈពេលមួយសប្តាហ៍ជុំវិញការតំឡើងប្រាក់ខែរបស់សមាជិកសភា ដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិចប្រាំបីនាក់ស្លាប់។
ក្រុមបាតុករបានលើកឡើងពីលក្ខខណ្ឌមិនអាចទៅរួចនិងការភ័យខ្លាចនៃការកើនឡើងនៃអំពើហិង្សាដែលជាហេតុផលសម្រាប់ការបញ្ឈប់ការតវ៉ា។ ទោះយ៉ាងណាក៏ដោយ ការប្រមូលផ្តុំនៅតែត្រូវបានគ្រោងទុកនៅក្នុងទីក្រុងផ្សេងទៀត រួមទាំងទីក្រុង Purwakarta និង Yogyakarta នៅតែធ្វើឡើងធម្មតា ។

ភាពចលាចលដ៏ធ្ងន់ធ្ងរនេះបានបង្ខំឱ្យប្រធានាធិបតីឥណ្ឌូណេស៊ីលោក Prabowo Subianto ដកចេញវិញនូវគម្រោងតម្លើងប្រាក់ខែដល់សមាជិកសភា ខណៈពេលដែលកំពុងបញ្ជាឱ្យកងកម្លាំងសន្តិសុខចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងបាតុកម្ម បន្ទាប់ពីអគាររដ្ឋ និងផ្ទះរបស់មន្ត្រីត្រូវបានវាយប្រហារ។
គួរបញ្ជាក់ថាវិបត្តិនេះបានរំខានដល់ការងាររបស់រដ្ឋាភិបាល ដោយលោក Prabowo បានលុបចោលការធ្វើដំណើរទៅកាន់ប្រទេសចិន។ អំពើហិង្សាក្នុងបាតុកម្មបានកើតមានយ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងទីក្រុង Makassar និង Yogyakarta ដែលមានមនុស្សស្លាប់ជាច្រើននាក់ រួមទាំងនិស្សិតសាកលវិទ្យាល័យម្នាក់ផងដែរ។ លើសពីនេះនៅក្នុងការផ្លាស់ប្តូរមិនធម្មតា TikTok បានផ្អាកមុខងារផ្សាយផ្ទាល់របស់ខ្លួននៅក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីទប់ស្កាត់ការរីករាលដាលនៃមាតិកាដែលទាក់ទងនឹងការតវ៉ា៕



អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


