ព័ត៌មានអន្ដរជាតិ
ប្រជាជន មីយ៉ាន់ម៉ា ប្រាប់គ្នាកុំទិញផលិតផលចិន ក្រោយយោធាហៅក្រុងប៉េកាំងជាដៃគូយុទ្ធសាស្ត្រ
យោធាមីយ៉ាន់ម៉ានៅតែបន្តការបង្ក្រាបរបស់ខ្លួនទៅលើក្រុមបាតុករប្រឆាំងរដ្ឋប្រហារដែលបានសម្លាប់មនុស្សជាច្រើននាក់កាលពីថ្ងៃពុធ ។
ប្រជាជនកំពុងធ្វើដំណើរតាមដងផ្លូវនៅទូទាំងប្រទេសដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធាថ្ងៃទី ១ ខែកុម្ភៈ ខណៈនៅក្នុងទីក្រុងធំបំផុត យ៉ាំងហ្គោន បាតុកម្មកក៏នៅតែបន្តធ្វើឡើងរហូតថ្ងៃពុធដោយជំរុញឲ្យប្រជាជនកុំទិញផលិតផលចិន បន្ទាប់ពីយោធាមីយ៉ាន់ម៉ាហៅទីក្រុងប៉េកាំងថាជាដៃគូយុទ្ធសាស្ត្រ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា យោធាបានប្រើកាំភ្លើងយន្ត និងគ្រាប់បែកដៃទៅលើក្រុមអ្នកតវ៉ានៅភាគពាយព្យនៃទីក្រុង Kale ។ ពួកគេនិយាយថា យ៉ាងហោចណាស់មានមនុស្ស ១៣ នាក់ត្រូវបានសម្លាប់នៅទូទាំងប្រទេសកាលពីថ្ងៃពុធ ខណៈចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត ។
ទន្ទឹមនោះក្រុមសិទ្ធិមនុស្សក្នុងតំបន់និយាយថា ជនស៊ីវិល ៥៩៨ នាក់ហើយត្រូវបានសម្លាប់ចាប់តាំងពីមានរដ្ឋប្រហារកាលពីដើមខែកុម្ភៈ ។

បន្ថែមពីនេះយោធាមីយ៉ាន់ម៉ាក៏បានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលគាំទ្រក្រុមបាតុករប្រឆាំងរដ្ឋប្រហារផងដែរ ។ កងទ័ពជើងគោកបានទៅដល់តំបន់ក្បែរព្រំដែនភាគអាគ្នេយ៍ប្រទេសថៃកាលពីថ្ងៃពុធ ហើយក៏បានប៉ះទង្គិចគ្នាជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែននៅទីនោះ ។

ស្របពេលជាមួយគ្នានោះយោធាបានប្រកាសនៅលើទូរទស្សន៍រដ្ឋកាលពីថ្ងៃពុធថា ពួកគេក៏កំពុងដាក់សម្ពាធកាន់តែខ្លាំងឡើងៗលើតារាល្បីៗរួមទាំងតារាសម្តែង និងអ្នកចំរៀងផងដែរនៅក្នុងបញ្ជីឈ្មោះសម្រាប់ការចោទប្រកាន់ពីបទញុះញង់ប្រជាជនឲ្យចូលរួមក្នុងចលនាមិនគោរពច្បាប់ស៊ីវិល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ប្រជាជន មីយ៉ាន់ម៉ា គប់ថ្នាំលាបពណ៌ក្រហមលើផ្លូវតំណាងឈាមអ្នកស្លាប់ពីការបង្រ្កាបរបស់យោធា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


