ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ត្រៀមដាក់ពង្រាយកងកម្លាំងលើសមុន ដើម្បីពង្រឹងសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន
ប្រទេសម៉ាឡេស៊ី បានប្រកាសថា ខ្លួនត្រៀមរួចរាល់ហើយដើម្បីដាក់ពង្រាយកងកម្លាំងបន្ថែមទៀត ដើម្បីពង្រឹងសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នៅចុងខែនេះ។

ដំបូងឡើយរដ្ឋាភិបាលទីក្រុងគូឡាឡាំពួ បញ្ជាក់ពីការដាក់ពង្រាយ ប៉ូលិសចំនួន ១០ ៤៩២នាក់និងមន្ត្រីមកពីនាយកដ្ឋានអន្តោប្រវេសន៍៣ ០០០នាក់ ដើម្បីពង្រឹងសន្តិសុខកម្រិតខ្ពស់ និងជួយសម្រួលដល់ដំណើរការចេញ-ចូល នៅតាមព្រំដែន ក្នុងអំឡុងកិច្ចប្រជុំកំពូលនេះ។
យ៉ាងណា បើតាមការផ្សាយរបស់ Bernama នៅថ្ងៃសុក្រទី៣ខែតុលាឆ្នាំ២០២៥ នាយកនៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនិងសណ្តាប់ធ្នាប់សាធារណៈ (JKDNKA) លោក Datuk Seri Azmi Abu Kassim បាននិយាយថា កងកម្លាំងត្រៀមរួចរាល់ហើយសម្រាប់ការដាក់ពង្រាយបន្ថែម ខណៈកំពុងមានការវាយតម្លៃជាបន្តបន្ទាប់ លើស្ថានភាពសន្តិសុខជាតិ ចាប់ពីពេលនេះការរហូតដល់សន្និសីទអន្តរជាតិនៅចុងខែតុលា។

លោក Azmi អះអាងថា «ដោយសារមេដឹកនាំរដ្ឋចំនួន៣៤ រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ផងដែរនឹងមកចូលរួមកិច្ចប្រជុំនោះ ដូច្នេះទំនួលខុសត្រូវគឺស្ថិតនៅលើប៉ូលិស ជាពិសេស JKDNKA ដែលត្រូវយកចិត្តទុកដាក់ទាំងស្រុងលើសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈគ្រប់ផ្នែក។ យើងនឹងពង្រាយកម្លាំងមិនតិចជាង ១០ ៤០០នាក់ឡើយ ដើម្បីធានាថា កិច្ចប្រជុំកំពូលអាស៊ានដំណើរការដោយជោគជ័យ»។
សូមជម្រាបជាថ្មី កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ក្នុងទីក្រុងគូឡាឡាំពួ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៨ ខែតុលា។ យោងតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim, ក្រៅពីលោក ត្រាំ មេដឹកនាំពិភពលោកធំៗចំនួន៣រូបទៀត ក៏នឹងមកចូលរួមក្នុងផងដែរ ក្នុងនោះមានដូចជាប្រធានាធិបតីចិន Xi Jinping, ប្រធានាធីបតីប្រេស៊ីល Luiz Inácio Lula da Silva និងប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ម៉ាឡេស៊ី ដាក់ពង្រាយប៉ូលិសនិងមន្ត្រីអន្តោប្រវេសន៍ជាង ១៣ ០០០នាក់ អំឡុងកិច្ចប្រជុំអាស៊ាន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


