ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ដាក់ពង្រាយប៉ូលិសនិងមន្ត្រីអន្តោប្រវេសន៍ជាង ១៣ ០០០នាក់ អំឡុងកិច្ចប្រជុំអាស៊ាន
ប្រទេសម៉ាឡេស៊ី បានប្រកាសពីការដាក់ពង្រាយ ប៉ូលិសចំនួន ១០ ៤៩២នាក់និងមន្ត្រីមកពីនាយកដ្ឋានអន្តោប្រវេសន៍៣ ០០០នាក់ ដើម្បីពង្រឹងសន្តិសុខកម្រិតខ្ពស់ និងជួយសម្រួលដល់ដំណើរការចេញ-ចូល នៅតាមព្រំដែន ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧នៅទីក្រុងគូឡាឡាំពួ នាខែតុលា។

តាមការផ្សាយរបស់ Bernama នៅថ្ងៃអង្គារទី៣០ខែកញ្ញាឆ្នាំ២០២៥, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ីលោក Datuk Seri Saifuddin Nasution Ismail បានឲ្យដឹងថា «គ្រប់យ៉ាងត្រៀមរួចរាល់អស់ហើយ។ ដើម្បីធានាបាននូវការសម្របសម្រួលដោយរលូនសម្រាប់គណៈប្រតិភូនិងមេដឹកនាំពិភពលោកដែលចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះ យើងក៏បានរៀបចំនិងកំណត់ច្រកចូលសំខាន់ៗ និងចំណុចចូលផ្លូវលឿនផងដែរ»។
លោកអះអាងថា ការត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍អន្តរជាតិនេះ កំពុងដំណើរការយ៉ាងល្អនៅក្នុងរាជធានី ព្រោះនឹងមានវត្តមានរបស់មេដឹកនាំពិភពលោកជាច្រើន រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ផងដែរ។

បើយោងតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim, ក្រៅពីលោក ត្រាំ មេដឹកនាំពិភពលោកធំៗចំនួន៣រូបទៀត ក៏នឹងមកចូលរួមក្នុងកិច្ចប្រជុំអាស៊ានផងដែរ ក្នុងនោះមានដូចជាប្រធានាធិបតីចិន Xi Jinping, ប្រធានាធីបតីប្រេស៊ីល Luiz Inácio Lula da Silva និងប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa។
ការចូលរួមរបស់លោក ត្រាំ នឹងក្លាយជាវត្តមានលើកដំបូងនារយៈពេល១០ឆ្នាំកន្លងមកនេះ សម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងកិច្ចប្រជុំអាស៊ាននៅទីក្រុងគូឡាឡាំពួ គិតចាប់តាំងពីពេលលោក បារ៉ាក់ អូបាម៉ា បានចូលរួមក្នុងឆ្នាំ២០១៥មកម៉្លេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ នឹងចូលរួមកិច្ចប្រជុំអាស៊ានលើកទី៤៧ នៅម៉ាឡេស៊ី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


