ព័ត៌មានអន្ដរជាតិ
ចុងខែតុលានេះ ភាគខាងជើងប្រទេសថៃ នឹងចុះត្រជាក់ដល់ ៥អង្សាសេ
យោងតាម គំរូអាកាសធាតុ Windy.com បានធ្វើការព្យាករណ៍ថា ចាប់ពីថ្ងៃទី១៨ ខែតុលា នេះតទៅ ម៉ាស់ខ្យល់ត្រជាក់ថ្មីពីប្រទេសចិន នឹងចាប់ផ្តើមសាយភាយចុះមកខ្លាំង ដែលធ្វើឲ្យសីតុណ្ហភាពនៅភាគខាងជើងប្រទេសថៃធ្លាក់ចុះយ៉ាងខ្លាំង ដោយសីតុណ្ហភាពរំពឹងថា នឹងធ្លាក់ចុះពី ៣-៥ អង្សាសេ។ ទន្ទឹមនឹងនោះ ខ្យល់មូសុងឦសាន នឹងបក់បោកខ្លាំង ដែលនាំឲ្យមានភ្លៀងធ្លាក់ខ្លាំង មកលើភាគខាងត្បូងផងដែរ។

តាមការព្យាករណ៍ដដែលនោះ បានបញ្ចាក់ទៀតថា នៅថ្ងៃច័ន្ទទី ២០ ខែតុលា នៅពេលដែលម៉ាស់ខ្យល់ត្រជាក់ខ្លាំងនឹងសាយភាយកាន់តែជ្រៅ ដែលគ្របដណ្តប់តំបន់ភាគខាងជើង ឦសាន កណ្តាល និងខាងកើតទាំងមូល។ នេះនឹងបណ្តាលឲ្យសីតុណ្ហភាពនៅក្នុងតំបន់រងផលប៉ះពាល់ធ្លាក់ចុះ ៣-៥ អង្សាសេ។ ប្រជាជនដែលស្ថិតក្នុងតំបន់ នឹងជួបប្រទះនូវភាពត្រជាក់នៅពេលព្រឹក ជាពិសេសនៅតំបន់ភាគខាងជើង និងឦសាន ដែលសីតុណ្ហភាពអាចធ្លាក់ចុះក្រោម ២២ អង្សាសេនៅតំបន់ខ្លះ។ នេះគឺជាសញ្ញាច្បាស់លាស់នៃការចាប់ផ្តើមនៃរដូវរងាកាន់តែកៀកមកដល់។
ម៉្យាងវិញទៀត អាកាសធាតុត្រជាក់ខ្លាំងនឹងប៉ះពាល់ដោយផ្ទាល់ដល់អាកាសធាតុនៅភាគខាងត្បូង។ ខ្យល់មូសុងឦសានដែលបោកបក់លើឈូងសមុទ្រថៃនឹងពង្រឹង ដោយបន្តនាំសំណើមពីសមុទ្រឆ្ពោះទៅឆ្នេរសមុទ្រភាគខាងត្បូង។ ចាប់ពីខេត្ត Chumphon ចុះរហូតដល់ខេត្ត Narathiwat នឹងមានភ្លៀងធ្លាក់ច្រើន ដោយមានភ្លៀងធ្លាក់ពីច្រើនទៅច្រើនសន្ធឹក នេះអាចនាំឲ្យមានទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីនៅតាមតបន់មួយចំនួនដែរ។
នាយកដ្ឋានឧតុនិយមថៃ ក៏បានជូនដំណឹងដល់ប្រជាជននៅភាគខាងជើង ឲ្យរៀបចំសម្លៀកបំពាក់ក្រាស់ៗ និងថែរក្សាសុខភាពរបស់ពួកគេ ដោយសារតែអាកាសធាតុប្រែប្រួល។ ជាពិសេសតាមឈូងសមុទ្រថៃ គួរតែប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នៃភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំងក្នុងអំឡុងពេលនេះ ហើយតាមដានយ៉ាងយកចិត្តទុកដាក់នូវសេចក្តីជូនដំណឹងរបស់នាយកដ្ឋាន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ពលរដ្ឋថៃជាង៥០នាក់ ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ដោយសារ បាយខជើងជ្រូក
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


