សុខភាព
លែងបារម្ភ! មិនមែនជាក្រុមងាយរងគ្រោះ ក៏មានសិទ្ធចាក់វ៉ាក់សាំងកូវីដបាន
ក្រោយយុទ្ធនាការចាក់វ៉ាក់សាំងបានចាប់ផ្ដើុមនៅក្នុងប្រទេសកម្ពុជា បុគ្គលមួយចំនួនមិនទាន់អស់ចម្ងល់ពាក់ព័ន្ធនឹងការទទួលវ៉ាក់សាំងរបស់ខ្លួនឡើយ។ អ្នកខ្លះថា ខ្លួននៅក្មេង មានសុខភាពល្អ ពុំចាំបាច់ចាក់វ៉ាក់សាំងឡើយ។ ឯខ្លះមិនមែនជាអ្នកធ្វើដំណើរ ឬមិនប្រឈមនឹងហានិភ័យ ដូច្នេះ តើគួរទៅចាក់វ៉ាក់សាំងដែរទេ ឬមានសិទ្ធចាក់វ៉ាក់សាំងឬអត់?

នេះជាជាចម្លើយ!
គ្រប់គ្នាត្រូវបានលើកទឹកចិត្តឱ្យទៅចាក់វ៉ាក់សាំង ប្រសិនបើស្ថិតនៅក្នុងក្រុមអាទិភាព ឬក្រុមងាយរងគ្រោះណាមួយ ដែលត្រូវបានកំណត់។ ប្រសិនបើមិនស្ថិតនៅក្នុងចំណោមក្រុមទាំងនេះនោះទេ អ្នកគួរមានការអត់ធ្មត់ និងរង់ចាំវេនអ្នក ដើម្បីចាក់វ៉ាក់សាំង ព្រោះថាការផ្គត់ផ្គង់វ៉ាក់សាំងនៅមានកម្រិត និងមានការផ្ដល់អាទិភាពតែដល់ក្រុមដែលត្រូវការការចាក់វ៉ាក់សាំងជាងគេតែប៉ុណ្ណោះ។

ប្រសិនបើអ្នកមិនច្បាស់ថាតើអ្នកស្ថិតនៅក្នុងក្រុមអាទិភាពឬអត់នោះ សូមពិគ្រោះយោបល់ជាមួយនឹងអ្នកផ្ដល់សេវាថែទាំសុខភាព។
ចុះចំណែកមនុស្សចាស់ ហើយមិនសូវជួបមនុស្សច្រើននាក់ តើគួរចាក់វ៉ាក់សាំងដែរឬទេ?
មនុស្សចាស់ក៏ត្រូវបានលើកទឹកចិត្តឱ្យទៅចាក់វ៉ាក់សាំង ប្រសិនបើស្ថិតនៅក្នុងក្រុមអាទិភាព ឬក្រុមងាយរងគ្រោះដែលត្រូវបានកំណត់ សូម្បីតែអ្នកមិនជួបជាមួយនឹងមនុស្សច្រើននាក់ក៏ដោយ។

ប្រសិនបើអ្នកមិនស្ថិតនៅក្នុងក្រុមទាំងនេះទេ អ្នកក៏មានសិទ្ធទទួលបានវ៉ាក់សាំងបានដូចគ្នា គ្រាន់តែត្រូវរង់ចាំវេន ព្រោះថាការផ្គត់ផ្គង់វ៉ាក់សាំងនៅមានកម្រិត។
អ៊ីចឹង! នរណាជាក្រុមមនុស្សអាទិភាព?
បុគ្គលអាទិភាពដែលអាចទទួលបានវ៉ាក់សាំងមុនគេមានដូចជា បុគ្គលិកសុខាភិបាល មន្ត្រីរដ្ឋាភិបាល ភ្នាក់ងារជួរមុខ និងក្រុមដទៃមួយចំនួនទៀតរួមមាន បុគ្គលិកអប់រំ កម្មករ-កម្មការិនីរោងចក្រ បុគ្គលិកក្រុមហ៊ុនឯកជនផ្នែកសេវាកម្ម កម្មករប្រមូលសំរាម អ្នករត់តាក់ស៊ីឬតុកតុក និងអាជីវករនៅតាមបណ្ដាផ្សារជាដើម៕
អត្ថបទ៖ សន្យា
ប្រភព៖ UNICEF
ចុចអាន៖ ការពារជីវិត! ទោះបីនៅក្មេងមានសុខភាពរឹងមាំ ក៏គ្រប់គ្នាត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


