សុខភាព
ផ្តាសាយតិចតួចមិនបាច់ប្រើថ្នាំទេ ញ៉ាំភេសជ្ជៈ ៣ មុខនេះជាវិញហើយ
ជំងឺផ្តាសាយងាយកើតណាស់ មិនថា ចាស់ ឬក៏ក្មេងនោះទេ។ ចំពោះមនុស្សពេញវ័យ ឬចាស់ៗ បើសិនជាមានអាការៈផ្តាសាយតិចតួច មិនបាច់បារម្ភពេកទេ គ្រាន់តែញ៉ាំភេសជ្ជៈទាំង ៣ មុខនេះ នោះអាការៈនឹងធូរស្បើយវិញ។

១– ញ៉ាំទឹកក្រូចឆ្មារជាមួយទឹកឃ្មុំ

យកទឹកក្តៅឧណ្ហៗ ដាក់ក្នុងកែវ រួចច្របាច់ក្រូចឆ្មារ ២ ឬ ៣ ចំណិតចូលតាមចំណង់ចំណូលចិត្ត រួចដាក់ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ។ ធ្វើបែបនេះញ៉ាំ ៣ដង/ថ្ងៃ នោះអាការៈផ្តាសាយ ហៀរសំបោរ តឹងច្រមុះ នឹងធូរស្បើយ។
២– ញ៉ាំទឹក ឬទឹកក្ដៅឧណ្ហៗឲ្យបានច្រើន

ការញ៉ាំទឹកសុទ្ធ ឬទឹកក្ដៅឧណ្ហៗឲ្យបានច្រើនអាចបង្ការពីជំងឺផ្តាសាយ។ តែសិនជាយើងកំពុងផ្តាសាយ រាងកាយយើងខំប្រឹងប្រយុទ្ធនឹងការឆ្លងមេរោគ ទើបធ្វើឲ្យខ្សោះជាតិទឹក ដូច្នេះត្រូវញ៉ាំទឹកឲ្យបានច្រើន ពិសេសព្យាយាមញ៉ាំទឹកក្តៅគ្រប់ពេលនេះ ផ្តាសាយនឹងឆាប់បាត់ទៅវិញ។
៣– ញ៉ាំតែខ្ញី

វិធីនេះក៏ជួយបំបាត់ផ្តាសាយលឿនដែរ យើងអាចប្រើខ្ញីស្រស់ ឬខ្ញីក្រៀម មកដាំទឹកផឹក ឬឆុងទឹកក្តៅផឹកជាប្រចាំនោះ ១–២ ថ្ងៃក្រោយនឹងជាឡើងវិញហើយ។ គ្រាន់តែការប្រើខ្ញីស្រស់រាងក្រពុលពិបាកញ៉ាំបន្តិច មិនឈ្ងុយដូចខ្ញីក្រៀមនេះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


