សុខភាព
សូមស្វែងយល់ពីជំងឺប្រឺសបេះដូងកុមារ!
ជំងឺប្រឺសបេះដូងកុមារ គឺជាជំងឺបណ្តាលមកពីការខូចនូវមុខងារប្រឺសបេះដូង ដែលបង្កឡើងដោយមេរោគ។ ជំងឺនេះសម្លាប់មនុស្សវ័យក្មេងប្រហែល ២៥០០០០នាក់ក្នុងមួយឆ្នាំៗនៅលើសកលលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែវាជាជំងឺមួយប្រភេទដែលអាចការពារបាន។
ជំងឺប្រឺសបេះដូងកុមារ ចែកជា ២ក្រុម៖
+ ក្រុមទី១: ជំងឺបេះដូងកុមារពីកំណើត (Cardiopathies Congénitales)
+ ក្រុមទី២: កុមារកើតមកគ្មានជំងឺបេះដូងពីកំណើតក្លាយទៅជាកុមារមានជំងឺប្រឺសបេះដូងដែលជាទូទៅកើតឡើងនៅលើកុមារចាប់ពីអាយុ ៥ឆ្នាំឡើងទៅហើយបង្កជាហានិភ័យនៅថ្ងៃក្រោយ។
ក) មូលហេតុបង្ក៖
ជំងឺប្រឺសបេះដូងកុមារជាជំងឺដែលបង្កឡើងដោយមេរោគ Streptocoque beta-hemolytique de groupe A ។ មេរោគនេះឆ្លងតាម៖
+ ការរស់នៅរួមគ្នារបស់កុមារ
+ តាមរយៈខ្យល់ (ទឹកមាត់)
+ ការប៉ះពាល់ផ្ទាល់ទៅលើស្បែក
+ ចំណីអាហារកខ្វក់ដែលមានផ្ទុកមេរោគ

ខ) រោគសញ្ញា៖
+ រោគសញ្ញាដំបូង:
– ក្តៅខ្លួន
– ឈឺបំពង់ក(Angines bactériennes)
– ហើមសន្លាក់
– ឈឺសន្លាក់ដៃជើងធំៗ
– រលាកតម្រងនោម
– រលាកស្បែក
+ នៅពេលដែលប្រឺសបេះដូងខូចក្នុងកម្រិតមធ្យមទៅធ្ងន់ធ្ងរកុមារមានរោគសញ្ញា:
– ស្គមរីងរ៉ៃ
– ហត់, ដង្ហក់ (Dyspnée)
– បេះដូងរីក
– ស្ដាប់បេះដូងឭសូរចម្លែក (Souffles cardiaques) ឬបេះដូងដើរខុសចង្វាក់ (Arythmies)
– ដង្ហក់ដោយសារហើមសួតស្រួចស្រាវ (Oedème Aiguë du Poumon)

គ) ការព្យាបាល៖
+ ស្វែងរកសេវាសុខាភិបាលឲ្យបានឆាប់រហ័ស គ្រប់គ្រាន់ និងមានប្រសិទ្ធភាព ពេលដែលកុមារមាន បញ្ហា(ក្តៅខ្លួន, ឈឺបំពង់ក,…)
+ ត្រូវព្យាបាលឲ្យបានឆាប់ និងគ្រប់ថ្ងៃ សម្រាប់កុមារដែលក្តៅខ្លួន ឈឺបំពង់ក (Angines)
+ មិនត្រូវឈប់លេបថ្នាំទេ ពេលដែលកុមារបាត់អាការៈក្តៅ ឈឺបំពង់ក ក្រោយពីព្យាបាលបាន ១ ឬ២ថ្ងៃ (រយៈពេល ព្យាបាលគឺ ១០ថ្ងៃ)
+ ដំណាក់កាលចេញជារោគសញ្ញា ហត់ រីកបេះដូង ការព្យាបាលគឺរំពឹងលើការធ្វើការវះកាត់ជួសជុល ឬប្តូរប្រឺសបេះដូងដោយវេជ្ជបណ្ឌិតឯកទេស។

ឃ) វិធីការពារ៖
+ អប់រំទៅលើក្រុមគ្រួសារ និងកុមារផ្ទាល់ឲ្យមានអនាម័យ (Hygiène) ក្នុងការរស់នៅ។
ជំងឺប្រឺសបេះដូងកុមារកម្ពុជាភាគច្រើន គឺបណ្តាលមកពីការព្យាបាលមិនបានត្រឹមត្រូវ។ ជំងឺនេះជាបន្ទុកទម្ងន់ យ៉ាងធំទៅលើក្រុមគ្រួសារ និងសង្គមជាតិ ព្រោះដំណាក់កាលចុងក្រោយតម្រូវឲ្យមានការវះកាត់បេះដូង ដែលអាចធ្វើឡើងជាច្រើនដំណាក់កាល។
ជាចុងក្រោយ សូមអំពាវនាវដល់អាណាព្យាបាលកុមារ មេត្តាយកកូនទៅទទួលសេវាសុខាភិបាលឲ្យបានឆាប់រហ័សដើម្បីជៀសវាងនូវវិបត្តិធ្ងន់ធ្ងរ។
ចំណាំ: ជំងឺប្រឺសបេះដូងគឺច្រើនតែកើតឡើងនៅលើប្រឺសបេះដូងខាងឆ្វេងលើប្រឺសមីត្រាល់(Valve mitrale) ឬលើប្រឺសបេះដូងអាអកទីក (Valve aortique)៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ជំងឺស្ទះសរសៃវ៉ែនខួរក្បាល!
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ



