Connect with us

សុខភាព

ម៉េចបានចាក់វ៉ាក់សាំងគ្រប់ដូសហើយ នៅឆ្លងកូវីដ១៩?

បានផុស

នៅ

វ៉ាក់សាំង​បង្ការ​កូវីដ១៩ ពិតជា​មាន​ប្រសិទ្ធភាព និង​ក៏​ជា​ជា​ឧបករណ៍​ចាំបាច់​មួយ​​ក្នុង​ការ​ជួយ​គ្រប់​គ្រង​ស្ថានភាព​វិបត្តិ​កូវីដ១៩ កំពុង​កើត​មាន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ CDC អាមេរិក​។ យ៉ាងណា វ៉ាក់សាំង​មិន​មាន​ប្រសិទ្ធភាព​១០០​ភាគរយ​ការ​ពារ​អ្នក​ចាក់​រួច​រាល់​មិន​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​នោះ​ទេ​។ CDC អាមេរិក​ថា​នៅ​មាន​ភាគរយ​តិចតួច អាច​ធ្វើ​ឲ្យ​អ្នក​ចាក់​វ៉ាក់សាំង​នៅ​តែ​អាច​ឆ្លង​ជំងឺកូវីដ១៩ ហើយ​ខ្លះ​ត្រូវ​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ ឬ​អាច​ស្លាប់​ក៏​មាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ប្រ​ភព​ដែល អ្នក​បាន​ចាក់​វ៉ាក់សាំង​មួយ​ចំនួន​តូច​នៅ​អាច​មាន​ឆ្លង​វីរុស​កូវីដ១៩ ដោយ​មិ​ន​ចេញ​រោគសញ្ញា តែ​ថា​អ្នក​ចាក់​វ៉ាក់សាំង ក៏​មាន​ភស្តុតាង​បញ្ជាក់​ថា អាច​ជួយ​ការពារ​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​មិន​ត្រូវ​ការ​ព្យាបាល​ដោយ​ប្រើ​ឧបករណ៍​ជំនួយ​ដក​ដង្ហើម​ផង​ដែរ​។

ចំណែក​នៅ​ខាង​អឺរ៉ុប​វិញ ក្រុម​អ្នក​ជំនាញ​បញ្ជាក់​ថា ការ​​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​ជា​រឿង​ល្អ​ប្រសើរ​ជាង​ការ​មិន​បាន​ចាក់​។ អ្នក​ជំនាញ​នៅ​អឺរ៉ុប​ថា​ថ្វី​បើ​វ៉ាក់សាំង​មិន​អាច​មាន​ប្រសិទ្ធ​ភាព​ការពារ​វីរុសកូវីដ១៩ បាន​១០០​ភាគរយ តែថា​វ៉ាក់សាំង​ពិត​ជា​បាន​ជួយ​​អ្នក​ចាក់​វ៉ាក់សាំង​កុំ​ឲ្យ​ឈឺ​ធ្ងន់​ពេល​ឆ្លង​ជំងឺ និង​មិន​មាន​ការ​គំរាម​កំហែង​ដល់​អាយុជីវិត​។

១. ហេតុអ្វី​មាន​អ្នក​ចាក់​វ៉ាក់សាំង​ហើយ​នៅ​តែ​ស្លាប់​ដោយសារ​កូវីដ១៩?

​មិន​ថា​នៅ​អាមេរិក​ទ ឬនៅ​ប្រទេស​អាល្លឺម៉ង់ទេ​ ក៏​មាន​អ្នក​ស្លាប់​ដោយសារ​កូវីដ១៩ ​ទោះបី​ជា​បាន​ចាក់​វ៉ាក់សាំង​រួច​រាល់​ក៏​ដោយ​។ មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ឆ្លង​អាល្លឺម៉ង់​បាន​លើក​ឡើង​ថា មូល​ហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​កូវីដ១៩​ទោះ​បី​បាន​ចាក់​វ៉ាក់សាំង គឺ​អាច​មាន​មូល​ហេតុ​ពីរ​យ៉ាង។ មូល​ហេតុ​ទី​១ គឺ​អ្នក​នោះ​បាន​ឆ្លង​រួច​ហើយ​មុន​ពេល​ចាក់​វ៉ាក់សាំង និង​មូលហេតុ​មួយ​ទៀត គឺ​អ្នក​ចាក់​វ៉ាក់សាំង​ បាន​ឆ្លង​វីរុស​នោះ​ភ្លាម​ៗ​ក្រោយ​ចាក់​វ៉ាក់សាំង​។

បើ​តាម​អ្នក​ជំនាញ​អាល្លឺ​ម៉ង់ រាង​កាយ​យើង​ត្រូវ​ការ​ពេល​ប្រហែលជា​ពីរ​សប្ដាហ៍ ដើម្បី​កសាង​ប្រព័ន្ធ​ការ​ពារ​មួយ​ពេញ​លេង​បន្ទាប់​ពី​ចាក់​វ៉ាក់​សាំង​។ មាន​ន័យ​ថា វ៉ាក់សាំង​អាច​ការពារ​មនុស្ស​យើង​បាន​ពីរ​សប្ដាហ៍​ក្រោយ បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​។

​​​២. ចំណុច​​អ្នក​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ត្រូវ​បន្ត​ធ្វើ​

CDC អាមេរិក​បាន​ណែ​នាំ​ថា ទោះ​បី​ជា​​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​ហើយ​ក៏​ដោយ ក៏​អ្នក​ដែល​បាន​ចាក់​រួច​ត្រូវ​បន្ត​ពាក់​ម៉ាស រក្សា​គម្លាត ពេល​ចេញ​ក្រៅ និង​លាង​សម្អាត​ដៃ និង​មិន​គួរ​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន​នោះ​ដែរ​។

ជាពិសេស​ត្រូវ​បន្ត​តាម​ដាន​សុខភាព​របស់​ខ្លួន​ ក្រែង​មាន​រោគ​សញ្ញា​កូវីដ​១៩​ ពិសេស​បើ​យើង​បាន​ទៅ​តំបន់ ឬ​កន្លែង​មាន​មនុស្ស​ឈឺ​។ ដូច​គ្នា​ដែរ បើ​យើង​មាន​ចេញ​រោគ​សញ្ញា​សង្ស័យ​ថា​មាន​ឆ្លង​កូវីដ១៩ ត្រូវ​ទៅ​ធ្វើ​តេស្ត​រក​កូវីដ១៩​ និង​នៅ​ផ្ទះ​ឆ្ងាយ​ពី​អ្នក​ដទៃ​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ អ្នក​ចាក់​វ៉ាក់សាំង​គ្រប់ ២ ដូស​រួច មក​ដឹង​អត្ថប្រយោជន៍​ល្អៗ​ទាំង​នេះ

ចុចអាន៖ មកដឹងពីគុណសម្បត្តិ និងគុណវិបត្តិ នៃតេស្ដរហ័សរកជំងឺកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម