សុខភាព
ទាំងប្រុស-ស្រីមានវិបត្តិអត់កូន អាចបណ្ដាលមកលើសអ័រម៉ូនម្យ៉ាងនេះ
លើសជាតិស្ករ លើសសម្ពាធឈាម ជាបញ្ហាសុខភាពមួយដែលគ្នាយើងធ្លាប់បានឭញឹកញាប់ ដោយសារប្រជាជនខ្មែរយើងភាគច្រើនសុទ្ធតែជួបបញ្ហាសុខភាពទាំងពីរនេះ។ ប៉ុន្តែ គ្នាយើងមានដែលឮពីបញ្ហាលើសជាតិប្រូឡាក់ទីនក្នុងរាងកាយឬអត់?

អ្វីទៅជាបញ្ហាលើសជាតិប្រូឡាក់ទីន?
ការលើសអ័រម៉ូនប្រូឡាក់ទីន (ភាសាបច្ចេកទេស Hyperprolactinemia) គឺជាការបញ្ចេញអ័រម៉ូនប្រូឡាក់ទីនច្រើនលើសលុបក្នុងរាងកាយ ដែលផលិត និងបញ្ចេញដោយក្រពេញអ៊ីប៉ូហ្វីសខាងមុខ។ អ័រម៉ូនប្រូឡាក់ទីន ជាអ័រម៉ូនដែលមានតួចនាទីក្នុងការផលិតទឹកដោះ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
បញ្ហានេះមានរោគសញ្ញាបែបណាវិញ?
រោគសញ្ញានៃបញ្ហាលើសជាតិប្រូឡាក់ទីនអាចមានភាពខុសគ្នារវាងមនុស្សស្រី និងមនុស្សប្រុស។ ដោយសារកម្រិតប្រូឡាក់ទីន មានឥទ្ធិពលដល់ការផលិតទឹកដោះ និងវដ្ដរដូវ ដូចនេះទើបពិបាកដឹងពីបញ្ហានេះចំពោះបុរស។ ចំពោះរោគសញ្ញារវាងភេទទាំងពីរដែលកើតមានបញ្ហានេះមានដូចជា៖
មនុស្សស្រី

- វិបត្តិអត់កូន
- រដូវមិនទៀង ឬរាំងរដូវ
- ហៀរទឹកដោះ
- អត់ចំណង់ផ្លូវភេទ
- ឈឺក្បាល
- ស្រវាំង ឬងងឹតភ្នែក
មនុស្សប្រុស

- វិបត្តិអត់កូន
- អត់ចំណង់ផ្លូវភេទ
- ហៀរទឹកដោះ
- ឡើងដោះ
- ឈឺក្បាល
- ស្រវាំង ឬងងឹតភ្នែក
- មានបញ្ហាលឹង្គមិនឡើងរឹង
វេជ្ជបណ្ឌិតរូបនេះបន្តទៀតថា ជាធម្មតា បញ្ហាលើសជាតិប្រូឡាក់ទីនអាចព្យាបាលបាន ហើយការព្យាបាលនឹងពឹងផ្អែកទៅលើមូលហេតុដែលបណ្ដាលឲ្យមានបញ្ហានេះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចង់រស់បានយូរ ប្រុសៗគួរពិនិត្យសុខភាពប៉ុន្មានចំណុចនេះ
ចុចអាន៖ ហេតុអ្វីបានជាពិបាកយកកូន នៅក្នុងវ័យបន្តពូជ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


