សុខភាព
ទាំងស្លឹកនិងមើមដំឡូងមីឃើញចឹងទេ តែមានគុណប្រយោជនដ៏មហាសាល ដល់ប្រព័ន្ធភាពស៊ាំ
ដំឡូងមីគឺជាប្រភពនៃសារធាតុ niacin, riboflavin, thiamine, និងវីតាមីន C នៅពេលដែលសារធាតុរ៉ែនិងវីតាមីនទាំងអស់នេះដំណើរការជាមួយគ្នា ប្រព័ន្ធភាពស៊ាំរបស់មនុស្សម្នាក់ៗកាន់តែរឹងមាំ។
វាមានន័យថា រាងកាយនឹងត្រូវបានការពារពីការចម្លងរោគនៃជំងឺឆ្លង ដែលអាចកើតមានក្នុងវិបត្តិរោគរាតត្បាតនេះ។ ប្រព័ន្ធភាពស៊ាំរបស់យើងកាន់តែខ្លាំង គឺរាងកាយមានសុខភាពល្អនិងរឹងមាំជាងមុន។

១ ស្លឹកដំឡូងមីមានផ្ទុកប្រូតេអ៊ីន
ប្រូតេអ៊ីនមិនមែនមានតែក្នុងសាច់ឡើយ។ បន្លែដូចជាស្លឹកដំឡូងមីអាចផ្ដល់ ២៥% នៃប្រូតេអ៊ីនប្រចាំថ្ងៃ ដែលរាងកាយត្រូវការដើម្បីដំណើរការបានល្អ។ វាជាអាហារបំប៉នដ៏ល្អនិងមានសុខភាពល្អ សម្រាប់អ្នកដែលចង់បានប្រូតេអ៊ីនបន្ថែម ដោយមិនចាំបាច់ងាកទៅរកសាច់និងផលិតផលកែច្នៃឡើយ។

២ ទប់ស្កាត់ហើមពោះឬទល់លាមក
ដំឡូងមីមានប្រយោជន៍ជាពិសេសក្នុងការចិញ្ចឹមបាក់តេរី ពោះវៀនដែលមានប្រយោជន៍នៅក្នុងរាងកាយ។ តាមរយៈនេះ ប្រព័ន្ធរំលាយអាហារទាំងមូលត្រូវបានជួយ ព្រោះវាជួយសម្រួលដល់ការរំលាយអាហារដែលមានសុខភាពល្អ ក៏ដូចជាចលនាពោះវៀនមានដំណើរការល្អជាទៀងទាត់។ ការទល់លាមកឬហើមពោះអាចត្រូវបានរារាំងដោយសារការហូបដំឡូងមី។

៣ ផ្ទុកទៅដោយសារធាតុរ៉ែសារធាតុចិញ្ចឹមនិងវីតាមីនច្រើនប្រភេទ
ដំឡូងមីមួយពែងមានជាតិកាល់ស្យូម (៣៣ មិល្លីក្រាម) កាឡូរី (៣៣០) កាបូអ៊ីដ្រាត (៧៨,៤ ក្រាម) ជាតិសរសៃ (៣.៧ ក្រាម) ម៉ាញ៉េស្យូម (៤៣ មិល្លីក្រាម) ប៉ូតាស្យូម (៥៥៨ មិល្លីក្រាម) ប្រូតេអ៊ីន (២,៨ ក្រាម) វីតាមីនC (៤២,៤ មិល្លីក្រាម) ។ ជាមួយនឹងមាតិកាទាំងអស់នេះ មិនត្រឹមតែដំឡូងមីទេដែលល្អបំផុតទាក់ទងនឹងរសជាតិ ប៉ុន្តែវាក៏មានប្រយោជន៍ផងដែរនៅក្នុងសារធាតុចិញ្ចឹមនៃរាងកាយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖ធ្លាប់តែបរិភោគផ្លែស៊ូ តិចអត់ដឹងថាបន្លែពណ៌ខៀវនេះ មានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពរាងកាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


