សុខភាព
វិធីសាស្ត្រក្នុងការតាមដាន និងព្យាបាលដុំពកសាច់ក្នុងថង់ទឹកប្រមាត់ ( Polypes vésiculaire)
ថង់ទឹកប្រមាត់ (Vésicule biliaire ) គឺជាផ្នែកមួយនៃប្រព័ន្ធទឹកប្រមាត់ ដែលស្ថិតនៅជាប់ក្រោមថ្លើម ហើយស្ថិតនៅក្រោមឆ្អឹងជំនីផ្នែកខាងស្តាំ។ វាមានតួនាទីស្តុកទឹកប្រមាត់ ដែលផលិតដោយថ្លើម និងត្រូវបញ្ចេញវិញចូលក្នុងពោះវៀនតូចដើម្បីរំលាយអាហារ ជាពិសេសពេលដែលយើងបរិភោគជាតិខ្លាញ់។

ដុំពកសាច់ក្នុងថង់ទឹកប្រមាត់ (Polypes vésiculaire) គឺជាដុំពកមួយដែលកើតលើជញ្ជាំងផ្នែកខាងក្នុងនៃថង់ទឹកប្រមាត់ (la lumière de la vésicule biliaire) ដុំពកសាច់នេះភាគច្រើនគឺជាដុំស្លូត (bénins) តែអាចវិវត្តទៅជាមហារីក (Malins) ក្នុងករណីដែលដុំមានទំហំធំចាប់ពី 10mm ឡើងទៅ។ ដុំសាច់នេះជាង ៦០% កើតចេញពីការកកនៃសារធាតុ កូឡេស្តេរ៉ុល ដែលជាធាតុផ្សំមួយរបស់ទឹកប្រមាត់ (Polypes cholestérolique)
១) រោគសញ្ញា៖
ជាង ៨០% នៃអ្នកជំងឺដែលមានដុំពកសាច់ក្នុងថង់ទឹកប្រមាត់ ពុំមានរោគសញ្ញាទេ តែវាអាចចេញជារោគសញ្ញាក្នុងករណីដែលដុំពកសាច់រលាក (Polypes inflamatoire) ឬក៏ដុំពកសាច់មានលាយឡំជាមួយដុំគ្រួសក្នុងថង់ទឹកប្រមាត់ ( Polypes associés à des calculs vésiculaire )។
រោគសញ្ញាទាំងនោះរួមមាន៖
– ឈឺចាប់នៅចុងដង្ហើម ឬក្រោមឆ្អឹងជំនីផ្នែកខាងស្តាំ ចាក់មកឆ្អឹងស្លាបប្រជៀវផ្នែកខាងស្តាំ
– មានក្តៅខ្លួនស្រាវស្រាញ ពេលខ្លះអាចមានក្អួត ឬ ចង្អោរផងដែរ

២) ការធ្វើរោគវិនិច្ឆ័យ៖
ភាគច្រើននៃដុំពកសាច់ក្នុងថង់ទឹកប្រមាត់ (Polypes vésiculaire) ការធ្វើរោគវិនិច្ឆ័យ គឺរកឃើញដោយចៃដន្យតាមរយៈការធ្វើអេកូពោះ ( Echographie abdominale)។
៣) វិធីសាស្ត្រក្នងការតាមដាន និងព្យាបាល៖
ដុំពកសាច់ក្នុងថង់ទឹកប្រមាត់ ( Polypes vésiculaire) ដែលមាន៖
– ទំហំតូចជាង ៥mm យើងគួរតាមដានតាមរយៈអេកូអោយបានទៀងទាត់ រៀងរាល់ ៦ខែម្តង។
– ទំហំចន្លោះពី ៦mm ទៅ ៩mm ត្រូវតាមដានតាមរយៈអេកូអោយបានទៀងទាត់ និងញឹកញាប់ផងដែរ រៀងរាល់ ៣ខែម្តង។
– ទំហំចាប់ពី ១០mm ឡើងទៅ ហើយប្រមាត់ឡើងក្រាស់ ឬមានរួមជាមួយដុំគ្រួស ចាំបាច់ត្រូវះកាត់ថង់ទឹកប្រមាត់ចេញ (Cholécystectomie prophylaxie) ព្រោះអាចវិវត្តទៅជារលាកថង់ទឹកប្រមាត់ (Cholécystite) ឬមហារីកថង់ទឹកប្រមាត់ធ្ងន់ធ្ងរ (Cancer Vésiculaire)។

ការវះកាត់ថង់ទឹកប្រមាត់ដោយវិធីចោះ ( Cholécystectomie coelioscopique) គឺជាការវះកាត់ដែលមានគុណភាពខ្ពស់ មុខរបួសតូច មិនមានការឈឺចាប់ សម្រាកពេទ្យរយៈពេលតិច ឆាប់ប្រកបមុខរបរការងារធម្មតាវិញ។ ទាំងនេះគឺមាននៅមន្ទីរពេទ្យកាល់ម៉ែត ដែលពោរពេញទៅដោយឧបករណ៍ទំនើបៗ ដើម្បីធានាបានសុវត្ថិភាពជូនអ្នកជំងឺ៕
អត្ថបទ៖ រស្មី

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


