សុខភាព
ក្រោយព្យាបាលកូវីដ-១៩ ប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមរយៈពេលខ្លី និងវែងរបៀបណា?
ជំងឺកូវីដ-១៩ ជាជំងឺប្រព័ន្ធផ្លូវដង្ហើមស្រដៀងនឹងផ្ដាសាយធំដែរ តែវាមានភាពសាហាវជាងផ្ដាសាយឆ្ងាយ ព្រោះវីរុសនេះអាចសម្លាប់មនុស្សបានយ៉ាងលឿន។ ដោយសារជំងឺកូវីដ-១៩ ជាជំងឺដ៏កាចសាហាវមួយ វាយលុកទៅលើផ្លូវដង្ហើម ក្រោយព្យាបាលយើងក៏អាចមានផលប៉ះពាល់តិចតួចអាស្រ័យទៅតាមកម្រិតឈឺ។
ផលប៉ះពាល់សួតរយៈពេលខ្លីលើអ្នកធ្លាប់ឆ្លងកូវីដមានអ្វីខ្លះ?

យោងទៅតាមអង្គការសុខភាពពិភពលោក (WHO) អ្នកកើតកូវីដ-១៩កម្រិតមធ្យមអាចជាសះស្បើយក្នុងរយៈពេល២សប្ដាហ៍ក្រោយព្យាបាល និងរយៈពេល៣-៦សប្ដាហ៍សម្រាប់កម្រិតធ្ងន់ធ្ងរ។ ការស្ទង់មតិជាច្រើនដែលបានធ្វើឡើងនៅសហរដ្ឋអាមេរិក និងប្រទេសអ៊ីតាលី បង្ហាញថា ៣៩% នៃអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅមន្ទីរពេទ្យ សុខភាពវិលត្រលប់ដូចដើមនៅ ១៤-២១ថ្ងៃ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យ និងព្យាបាលរួច។
ស្រដៀងគ្នានេះដែរ ការសិក្សាមួយនៅលើអ្នកជំងឺ ១៤៣នាក់ ក្នុងសហរដ្ឋអាមេរិក ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ មានតែ១៣% ប៉ុណ្ណោះ ដែលគ្មានបង្ហាញរោគសញ្ញាដទៃក្រោយព្យាបាលរួចក្នុងរយៈពេល៦០ថ្ងៃ។ អ្នកធ្លាប់ឆ្លងកូវីដ-១៩ ក្រោយព្យាបាលរួចមួយចំនួនធំតែងមានអាការៈអស់កម្លាំង ឈឺចាប់តាមសន្លាក់ និងឈឺចុកចាប់ទ្រូង។

ជំងឺកូវីដ-១៩ ប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមរហូតទេ?
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបន្តទៀតថា អ្នកជាសះស្បើយ COVID-19 ពេលជា គឺជាហើយ មិនអាចនាំឲ្យរលាកសួតទៅថ្ងៃមុខទៀតទេ។

ផ្ទុយទៅវិញ ចំពោះអ្នកជំងឺកូវីដ-១៩ដែលមានជំងឺសួតស្រាប់ អាចកាន់តែរងផលប៉ះពាល់ខ្លាំង ប្រសិនបើឆ្លងជំងឺកូវីដ-១៩ ដូចជាជំងឺហឺត ជំងឺស្ទះសួតរ៉ាំរ៉ៃ ជាដើម។ យោងតាមរបាយការណ៍របស់ជំងឺ SARS និងMERS អះអាងថា ៥០% នៃអ្នកជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ អាចមានការខូចខាតសួតដូចជា រលាកសួតជាដើម។
ហេតុនេះហើយ ដើម្បីការពារសុខភាពប្រព័ន្ធផ្លូវដង្ហើមពីជំងឺកូវីដ-១៩ យើងគប្បីអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដូចជា លាងដៃជាមួយសាប៊ូនឹងទឹកស្អាត អាល់កុល ឬជែលឲ្យញឹកញាប់ រក្សាគម្លាត ពាក់ម៉ាស់រាល់ពេលចេញក្រៅជានិច្ច៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ៨ចំណុចសំខាន់ៗ ឪពុកម្តាយត្រូវដឹង ពេលឲ្យកូនចាក់វ៉ាក់សាំងកូវីដ-១៩
ចុចអាន៖ ពាក់ម៉ាសការពារវីរុស ឬធូលីយូរម៉ោង អាចធ្វើឲ្យខ្វះអុកស៊ីសែនក្នុងខ្លួន នេះជារោគសញ្ញា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


