សុខភាព
អ្នកមានជំងឺផ្ដាសាយ! កុំមើលរំលងម្នាស់ឲ្យសោះ បើចង់ឲ្យប្រព័ន្ធភាពស៊ាំរឹងមាំឈ្នះរោគរាតត្បាត
ម្នាស់ពោរពេញដោយសារធាតុចិញ្ចឹមជាច្រើន ដែលអាចជួយដល់សុខភាពទូទៅ។ នោះគឺជាសារធាតុចិញ្ចឹមមួយចំនួនដែលទទួលបានពីកាហូបផ្លែឈើជូរអែម។
ជាពិសេសផ្លែឈើមួយនេះមានកាឡូរីទាប និងជាតិសរសៃខ្ពស់ ធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតជាងអាហារធម្មតានិងញ៉ាំបានតិច។

១ ម្នាស់សំបូរសារធាតុចិញ្ចឹមច្រើនមុខ
ជាពិសេសគឺវីតាមីន C ជួយបង្កើនប្រព័ន្ធភាពស៊ាំ ដែលជួយក្នុងការការពារជំងឺផ្តាសាយ។ ជួយជំរុញអញ្ចាញធ្មេញឲ្យមានសុខភាពល្អ ដោយបន្ថយហានិភ័យនៃជំងឺរលាកអញ្ចាញធ្មេញ។ គាំទ្រដល់ការផលិតកូឡាជែន ជួយឲ្យស្បែកមានសុខភាពល្អនិងស្រស់ស្អាត។ ទន្ទឹមនឹងនោះបេតាការ៉ូទីនក៏ជួយកាត់បន្ថយហានិភ័យនៃការចុះខ្សោយនៃភ្នែក ដែលទាក់ទងនឹងអាយុ និងជាជំងឺភ្នែកក្នុងចំណោមមនុស្សវ័យចំណាស់។
មួយទៀតគឺម្នាស់មានផ្ទុកទៅដោយ Thiamine និងប៉ូតាស្យូម ជួយទ្រទ្រង់សំពាធឈាមដែលមានតុល្យភាពអាចការពារជំងឺលើសឈាម ម៉ង់ហ្គាណែសនិងកាល់ស្យូម ជំនួយក្នុងការកសាងឆ្អឹងរឹងមាំ ជួយក្នុងការថែរក្សាជាលិកាភ្ជាប់ដែលមានសុខភាពល្អ ។
២ ជាជម្រើសផ្លែឈើដ៏ល្អសម្រាប់របបអាហារ
ម្នាស់មានកាឡូរីទាបនិងមានជាតិសរសៃខ្ពស់។ ម្នាស់អាចយកមកធ្វើអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់សម្រាប់អ្នកដែលមានគម្រោងសម្រកទម្ងន់។ ក្នុងនាមជាផ្លែឈើដែលមានជាតិសរសៃខ្ពស់វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតជាងអាហារធម្មតាហើយញ៉ាំបានតិច។

៣ ផ្ទុកនៅសារជាតិ Bromelain
Bromelain គឺជាអង់ស៊ីម proteolytic ដែលអាចត្រូវបានគេរកឃើញនៅគ្រប់ផ្នែកទាំងអស់នៃម្នាស់ ទោះបីជាភាគច្រើនវាត្រូវបានគេយកចេញពីផ្លែឈើនិងដើម។ នេះជួយក្នុងការបំបែកប្រូតេអ៊ីនដែលអាចគាំទ្រដល់ការរំលាយអាហារ។ជាមួយនឹងបរិមាណផ្លែម្នាស់ត្រឹមត្រូវ ដែលអ្នកញ៉ាំឬផឹកវា អាចផ្តល់ភាពធូរស្បើយដល់ក្រពះដែលរ៉ាំរ៉ៃ។
ផ្អែកលើការសិក្សាមុនៗ ៖ វាអាចកាត់បន្ថយការបង្កើតស្លសនៅក្នុងបំពង់កនិងច្រមុះ។ មានប្រសិទ្ធភាពល្អជាមួយវីតាមីន C ក្នុងការការពារការវិវត្តនៃជំងឺផ្តាសាយ។ កាត់បន្ថយការហើមនិងស្នាមជាំ កាត់បន្ថយការកកឈាមក្នុងឈាមច្រើនពេក ដែលអាចមានប្រយោជន៍សម្រាប់អ្នកមានគ្រោះថ្នាក់នៃការកកឈាមក្នុងខ្លួន។

៤ ផ្តល់ភាពធូរស្បើយដល់ជំងឺរលាកសន្លាក់
ម្នាស់មិនមែនឆ្ងាញ់មួយមុខ តែអាចកាត់បន្ថយការវិវត្តនៃដុំសាច់។ ការស្រាវជ្រាវលើសត្វបានបញ្ជាក់ថា វាមានលទ្ធផលល្អជាមួយនឹងអត្រារស់រានមានជីវិតរបស់សត្វដែលមានដុំសាច់ផ្សេងៗ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖ផាសិន មិនត្រឹមតែឆ្ងាញ់មួយមុខ! តែបើនិយាយអត្ថប្រយោជន៍ចំពោះសុខភាព ស្មើនឹងឱសថព្យាបាលរោគ
ចុចអាន៖ប៉ិកួកជាចំណីសុខភាព មានឥទ្ធិពលថែរក្សាប្រព័ន្ធរំលាយអាហារ និងបង្កើនភាពស៊ាំកាន់តែខ្លាំង
-
ព័ត៌មានជាតិ១១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


