Connect with us

សុខភាព

មធ្យោបាយពន្យារកំណើតបុរសៗខ្លះក៏សុវត្ថិភាពខ្ពស់ ហើយខ្លះទៀតក៏ភ្លាត់ស្នៀត

បានផុស

នៅ

មធ្យោបាយ​ពន្យារកំណើត​មិនមែន​តែ​ស្ត្រី​ទេ សព្វថ្ងៃ​បុរស​ក៏​មាន​មធ្យោបាយ​ច្រើន​ដែរ ដោយ​ខ្លះ​ក៏​មាន​ប្រសិទ្ធិភាពរហូត ៩៩ ភាគរយ ហើយ​ខ្លះ​ទៀត​មិន​សូវ​មាន​សុវត្ថិភាព​ឡើយ។ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ បកស្រាយ​ដូច​ខាងក្រោម៖

១- ចាក់​ទឹក​ក្រៅ​ពាង

Couple Bed Stock Footage ~ Royalty Free Stock Videos | Pond5
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​មធ្យោបាយ​ដែល​មាន​អត្រា​ភ្លាត់​មាន​ផ្ទៃពោះ​ពី ៥ ទៅ ១៥ ភាគរយ ដោយសារ​តែ​ទឹក​រម្អិលបុរស​មាន​មុន​ពេល​ចេញ​ទឹកកាម មាន​ផ្ទុក​មេ​ជីវិត​តិចតួច​តែ​អាច​បង្ក​ឲ្យ​មាន​ផ្ទៃពោះ​បាន។ ចំណែក​អ្នក​ខ្លះ​ព្រោះតែ​ដក​ចេញ​មិន​ទាន់​ក៏​បណ្ដាលឲ្យមានផ្ទៃពោះដូចគ្នា។

២- ស្រោមអនាម័យ

This male birth control comes as a topical gel and will be tested in a  clinical trial - ABC News

ស្រោម​អនាម័យ​គឺជា​មធ្យោបាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ការពារ​ការ​ចាប់​កំណើត និង​បង្ការ​ជំងឺ​កាមរោគ​មួយ​ចំនួន​ផង​ដែរ។ ស្រោមអនាម័យ​ធ្វើ​ឡើង​ពី​សារ​ធាតុ​ឡា​តិច​ដែល​ស្ដើង ​ស្វិត ហើយបុរសជាច្រើនជ្រើសរើសវិធីមួយនេះ ព្រោះងាយស្រួល និងមានដំណើរការស្រួល ពេលរួមភេទ។

៣- ចង ឬ​កាត់​បំពង់​ទឹកកាម

មធ្យោបាយ​ពន្យារ​កំណើត​នេះ មិន​អាច​ត្រលប់​ថយ​ក្រោយ​វិញ​បាន​ទេ។ ប៉ុន្តែ​គ្រូពេទ្យជំនាញ​ខ្លះ​អាចស្រាយ​ចំណង និងត​បំពង់​ទឹកកាម​ឡើង​វិញ​ដែល​អត្រា​ជោគជ័យ​មាន​ភាគរយ​ខ្ពស់​គួរសម ឬ​ក៏​ច្រឹប​យក​មេ​ជីវិត​ពី​ពងស្វាស និង​បង្ក​កំណើត​ក្រៅ​ខ្លួន។ អត្រា​ដែល​ភ្លាត់​មាន​ផ្ទៃពោះ មាន​តិចតួច​បំផុត ហើយ​មធ្យោបាយ​ប្រភេទ​នេះ ពេញ​និយម​នៅ​បរទេស​ច្រើន។

៤- ថ្នាំ​ចាក់ពន្យារ​កំណើត​បុរស

Did gender bias derail a potential birth control option for men? - STAT

ថ្មី​ៗ​នេះ​អ្នក​វិទ្យាសាស្ត្រ​ទើប​រក​ឃើញ​ប្រភេទ​ថ្នាំ​ចាក់​ពន្យារ​កំណើត ជា​ប្រភេទ​​សមាស​ធាតុ​​ថ្នាំ​​Polymer ​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ពង​ស្វាស​របស់​មនុស្ស​ប្រុស រួច​​វា​​គ្រប​ដណ្ដប់​​​បំពង់​​​តូច​ៗ​ដែល​​​​​​​បញ្ជូន​មេ​ជីវិត​ទៅ​កាន់​ចុង​ប្រដាប់​ភេទ​មនុស្ស​ប្រុស។ ប៉ុន្តែ​ថ្នាំ​នេះ​មិនទាន់​ចេញ​ឲ្យ​ប្រើប្រាស់​ជាសកលនៅ​ឡើយ​ទេ៕

អត្ថបទផ្ដល់សិទ្ធិ៖​ Hello គ្រូពេទ្យ

ចុចអាន៖ ទាំងប្រុស-ស្រីមានវិបត្តិអត់កូន អាចបណ្ដាលមកលើសអ័រម៉ូនម្យ៉ាងនេះ

ចុចអាន៖ ប្រុសៗកុំសាកភេសជ្ជៈប្រភេទនេះឲ្យសោះ ប៉ះពាល់មេជីវិត ធ្វើឲ្យអត់កូន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម