សុខភាព
អ្នកជក់បារី បញ្ឈប់ពេលនេះដូចជួយអ្នកជុំវិញខ្លួន Delta កំពុងឆ្លងខ្លាំង សូមផ្ដោតលើសុខភាពជាចម្បង
យើងទាំងអស់គ្នាដឹងថា បារីពិតជាប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពរាងកាយរបស់អ្នកជក់ ហើយផ្សែថ្នាំជក់ ក៏បង្កគ្រោះថ្នាក់ដល់អ្នកដទៃដែរ។

ផ្សែងថ្នាំជក់មានសារធាតុគីមីជាង ៤ពាន់ មុខនិងមានផ្ទុកសារជាតិបង្កមហារីក ៦០ ប្រភេទដូចជា នីកូទីន ជ័រកាបូន កាបូនម៉ូណូអុកស៊ីត អ៊ីដ្រូហ្សែន ស៊ីយ៉ានីត អាម៉ូញ៉ាក់ សារធាតុវិទ្យុសកម្មជាដើម ដែលសុទ្ធតែជាសារធាតុប៉ះពាល់និងបង្កឲ្យមានជំងឺរ៉ាំរ៉ៃ និងមហារីកនៅក្នុងសរីរាង្គ។ ហើយមេរោគខាងលើនេះ នឹងបើកដៃឲ្យ Delta ងាយស្រួលវាយលុកលើរាងកាយយើង បានរហ័សលើសួត។
ខណៈ Delta កំពុងវាយលុកយ៉ាងខ្លាំងក្លាក្នុងសហគមន៍ ការជក់បារីអាចបង្កើនឱកាសនិងហានិភ័យ នៃការវិវត្តទៅជាជំងឺ ដោយភាពធ្ងន់ធ្ងរ បើសិនបុគ្គលនោះបានឆ្លងជំងឺកាចសាហាវនេះ ប៉ុន្តែវាក៏អាស្រ័យលើរយៈពេលនៃការជក់ និងចំនួនដែលជក់បារីក្នុងមួយថ្ងៃដែរ។
ជក់បារីច្រើនដើម ឬជក់ញឹកញាប់ មិនត្រឹមមានហានិភ័យពីមេរោគបំប្លែងខ្លួនថ្មីនោះទេ វាក៏អាចបង្កឲ្យមានរោគសញ្ញាកាន់តែអាក្រក់ទៅៗ និងជំរុញមហារីកដូចជា៖ មហារីកមាត់ រួមទាំងផ្នែកខ្លះនៃបំពង់ក ដូចជាអណ្ដាត មហារីកបំពង់អាហារ មហារីកប្រូស្តាត មហារីកប្រអប់លីក ជំងឺមហារីកឈាម មហារីកសួត មហារីកក្រពះ មហារីកបំពង់ទឹកនោមនិងតម្រងនោម មហារីកថ្លើម មហារីកប្លោកនោម មហារីកពោះវៀនតូច និងពោះវៀនធំ ឧទាហរណ៍ បង្កឲ្យមានជំងឺរ៉ាំរ៉ៃដូចជា៖ ខួរក្បាល បណ្ដាលឲ្យសរសៃវ៉ែនចិញ្ចឹមខួរក្បាលកាន់តែច្រើន។

បើនិយាយពីប៉ះពាល់បេះដូងវិញ នេះបណ្តាលឲ្យមានសរសៃឈាមបេះដូងកាន់តែច្រើន និងមានជំងឺបេះដូង ischemic ជំងឺ រលាកស្រោមខួរ ជាដើម។
ការស្រូបផ្សែងចូលក្នុងសួត បណ្ដាលឲ្យថង់ខ្យល់តូចៗត្រូវបានបំផ្លាញ ហើយប្រមូលផ្ដុំទៅក្នុងពោងខ្យល់ធំ។ នេះធ្វើឲ្យដំណើរការនៃថង់ខ្យល់ថយចុះ។ ការជក់បារីមិនត្រឹមតែបំផ្លាញសួតប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ផ្ទាល់ដល់សុខភាព និងធ្វើឲ្យអ្នកនៅជុំវិញយើងស្រូបចូលសួតតាមថែមទៀតផង។

បើសិនអ្នកជក់បារីឆ្លង Delat វិញ ក្រុមមនុស្សទាំងនេះ គឺគេចមិនផុតពីការធ្លាក់ខ្លួនចូលក្នុងសភាពធ្ងន់ធ្ងរឡើយ។ ជាការល្អក្នុ្ងងពេលនេះ សូមផ្ដាច់បារីឬឈប់ជក់តែម្ដង ដើម្បីងាកមកផ្ដោតលើសុខភាពរាងកាយនៃបេះដូងនិងសួតម្ដង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sanook
ចុចអាន៖ កូវីដកំពុងរីករាលដាលខ្លាំង ប្រុសៗគួរផ្ដាច់បារីក្នុងពេលនេះល្អបំផុត
ចុចអាន៖អ្នកមានហានិភ័យទាបនិងខ្ពស់នៃករណីឆ្លងកូវីដ គួរធ្វើយ៉ាងម៉េច ក្រោយប៉ះពាល់ជាមួយអ្នកជំងឺ
ចុចអាន៖សភាពការណ៍កំពុងខិតចូលបន្ទាត់ក្រហម ពលរដ្ឋម្នាក់ៗ មានទំនួលខុសត្រូវយ៉ាងណា ដើម្បីជួយសង្គម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


