សុខភាព
យល់ដឹងពីជំងឺរន្ធនោមត្បៀតតូច និងរោគសញ្ញា
ជាធម្មតាបំពង់បង្ហូរទឹកនោមរបស់បុរស គឺជាបំពង់មូល ទន់ និងអាចរីករួមបានក្នុងអំឡុងពេលដែលយើងបត់ជើងតូច។ ការរួមត្បៀតតូចរបស់បំពង់ទឹកនោម គីជាការរួមតូចទំហំនៃបំពង់បង្ហូរនោម។
ក) មូលហេតុ៖
– ការរួមត្បៀតតូចពីកំណើត(Sténoses congénitales)
• ជាករណីកម្រ
• ការបើកមិនពេញលេញនូវសន្ទះភ្នាស Uro-génitale
– ការរួមត្បៀតតូចមកពីកំហុសបច្ចេកទេស
• ជាករណីដែលច្រើនកើតឡើងជាញឹកញាប់
• កើតឡើងនៅក្រោយពេល ដាក់សុងទឹកនោម ឬការលូកចូលនូវឧបករណ៍ថតឆ្លុះ ដែលបណ្តាលឲ្យរហែកភ្នាសខាងក្នុងរបស់បំពង់បង្ហូរទឹកនោម
– ការរួមត្បៀតក្រោយការប៉ះទង្គិចខ្លាំង ដែលបណ្តាលឲ្យរហែកបំពង់បង្ហូរទឹកនោម
– ការរួមត្បៀតក្រោយមានការឆ្លងជំងឺ រលាកបំពង់បង្ហូរទឹកនោម

ខ) រោគសញ្ញា៖
– សញ្ញាពាក់ព័ន្ធនឹងការស្ទះទឹកនោម
• នោមពិបាក ទឹកនោមហូរយឺត ហូរដាច់ៗ ឬស្រក់តក់ៗ
• ការពិបាកនោមអាចកើតឡើងភ្លាមៗ ឬ ដោយយឺតៗ រហូតដល់នោមលែងចេញ
គ) ផលវិបាក៖
– ផលវិបាកបន្ទាប់ពីមានការឆ្លងរោគ
• រលាកក្រពេញប្រូស្តាត
• នោមលែងចេញ
• រលាកបំពង់បង្ហូរទឹកនោម
• ខ្សោយតម្រងនោម


ឃ) ការធ្វើរោគវិនិច្ឆ័យ៖
– រកប្រវត្តិធ្លាប់កើតជំងឺរលាកបំពង់បង្ហូរទឹកនោម ធ្លាប់ដាក់សុងនោម ធ្លាប់ឆ្លុះប្លោកនោម ឬធ្លាប់ប៉ះទង្គិច
– ការពិនិត្យមើលរន្ធនោមត្បៀតតូច ឬក្រិន
– ពិនិត្យមើលពោះ រកស្ទះទឹកនោម ក្នុងប្លោកនោម
– ពិនិត្យទឹកនោមរកមេរោគ
– ការថតដោយចាក់ថ្នាំ ដើម្បីមើលទីតាំងដែលត្បៀត
ង) ការព្យាបាល
– ការព្យាបាលដោយវះកាត់តាមផ្លូវធម្មជាតិ
• ការពង្រីកបំពង់បង្ហូរទឹកនោម
• ការកាត់កន្លែងត្បៀតតូចដោយឡាស៊ែ(ម៉ាស៊ីនដង់ដូស្កូប)
• ការដាក់ប្រូតែក្នុងបំពង់ទឹកនោម
– ការព្យាបាលដោយវះកាត់ជួសជុល
សូមបងប្អូន ដែលសង្ស័យថាខ្លួនមានជំងឺខាងលើ អញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យ និងពិភាក្សាអំពីវិធីសាស្ត្រនៃការបង្ការ និងព្យាបាលនៃជំងឺនេះ ឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ជៀសវាងបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕

អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



