សុខភាព
គ្មានរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ ក៏អាចវិជ្ជមានកូវីដ-១៩ បើលេចចេញអាការ ៣នេះ
យោងតាមការសិក្សារបស់ Pubmed សហរដ្ឋអាមេរិក បានអះអាងថា ចំនួនមនុស្សវិជ្ជមានកូវីដ-១៩ តែគ្មានរោគសញ្ញាមានប្រហែលម្នាក់ក្នុងចំណោមមនុស្ស ៥នាក់។

រីឯ លទ្ធផលស្ទង់មតិថ្មីបង្អស់ដោយការិយាល័យស្ថិតិជាតិអង់គ្លេស (ONS) ទៅលើអ្នកឆ្លងមេរោគកូវីដ-១៩ បានបង្ហាញដែរថា មនុស្ស ៤០% ដែលតេស្តវិជ្ជមាន មិនមានរោគសញ្ញាកូវីដនោះទេ។

ករណីនេះ មានន័យថា អ្នកអាចវិជ្ជមានកូវីដ-១៩ តែមិនមានចេញរោគសញ្ញាអ្វីទាំងអស់ ពិសេសបើអ្នករស់នៅជាមួយអ្នកជំងឺ ឬបានប៉ះពាល់ជាមួយអ្នកជំងឺ ឬធ្លាប់ទៅកន្លែងមានហានិភ័យ។ រោគសញ្ញាកូវីដ-១៩ ទូទៅមួយចំនួន យើងច្បាស់ជាបានដឹង បានឮឡើងសឹកត្រចៀកហើយដូចជា ក្ដៅខ្លួន ក្អក ឈឺបំពង់ក បាត់បង់ក្លិន មិនដឹងរសជាតិ។ល។ និយាយទៅគឺស្រដៀងនឹងរោគសញ្ញាជំងឺផ្ដាសាយធម្មតាច្រើន។ តែបញ្ហាពេលនេះ អ្នកឆ្លងកូវីដ មិនបញ្ចេញរោគសញ្ញាកូវីដទៅវិញ។ អ៊ីចឹង! តើអាចកត់ចំណាំបានយ៉ាងម៉េច?

ទោះបីជាកូវីដ-១៩មិនលេចចេញនូវរោគសញ្ញាទាក់ទងផ្លូវដង្ហើមធ្ងន់ធ្ងរក៏ដោយ តែអាចចំណាំអាការចំនួន ៣ ដែលបញ្ជាក់ថា អ្នកមានផ្ទុកវីរុសនេះ។ អាការទាំង៣នោះរួមមាន ក្អក អស់កម្លាំង និងឈឺក្បាល។ ទាំងនេះជារោគសញ្ញាកូវីដកម្រិតស្រាល សឹងថាមិនមែនកូវីដទៅហើយ។ ប៉ុន្តែដើម្បីប្រាកដថាអ្នកវិជ្ជមានឬអត់ ត្រូវតែធ្វើតេស្តរហ័សឬតេស្ត PCR កុំខាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Mirror
ចុចអាន៖ មកដឹងវិធីថែទាំ និងការប្រើឱសថសម្រាប់អ្នកជំងឺកូវីដដែលត្រូវព្យាបាលនៅតាមផ្ទះ
ចុចអាន៖ ប្រៀបធៀបគុណសម្បត្តិនិងគុណវិបត្តិរវាងឧបករណ៍តេស្តរហ័សនិងតេស្ត PCR មួយណាគួរជឿជាក់ជាង?
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


