សុខភាព
ពង្រឹងប្រព័ន្ធភាពស៊ាំនៅរដូវភ្លៀង ជាមួយអាហារទាំង ៦ ប្រភេទ
គ្នាយើងភាគច្រើនតែងប្រឈមនឹងជំងឺផ្ដាសាយ ក្អក គ្រុនក្ដៅ ឬការឆ្លងមេរោគនៅអំឡុងរដូវភ្លៀង។ ដូច្នេះហើយ យើងចាំបាច់ការពារខ្លួនប្រឆាំងនឹងជំងឺផ្សេងៗ ដោយការពង្រឹងប្រព័ន្ធភាពស៊ាំ។ ពិតណាស់ មានវិធីសាស្ត្រជាច្រើនដែលអាចជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ ដូចជាការហាត់ប្រាណជាប្រចាំ និងការញ៉ាំភេសជ្ជៈសុខភាព។ បន្ថែមពីនេះ ការជ្រើសរើសអាហារត្រឹមត្រូវក៏ជះឥទ្ធិពលយ៉ាងខ្លាំងចំពោះប្រព័ន្ធភាពស៊ាំដូចគ្នា។ អាហារខាងក្រោមនេះ អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំយ៉ាងមានប្រសិទ្ធភាព។
១. ផ្លែទទឹម

ផ្លែទទឹមសម្បូរទៅដោយសារធាតុចិញ្ចឹមខ្ពស់ដូចជាវីតាមីនC និងជាតិសរសៃដើម្បីជួយបង្កើនថាមពល និងបង្កើតប្រព័ន្ធភាពស៊ាំ។ លើសពីនេះ ផ្លែទទឹមក៏អាចជួយពង្រឹងប្រព័ន្ធរំលាយអាហារ ប្រឆាំងនឹងជំងឺទឹកនោមផ្អែមប្រភេទ២ និងគ្រប់គ្រងសម្ពាធឈាមបានយ៉ាងល្អ។
២. ទឹកដោះគោជូរមានជាតិខ្លាញ់ទាប

ពពួកបាក់តេរីល្អដែលមាននៅក្នុងទឹកដោះគោជូរអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ បន្ថែមពីនេះ វាក៏ជាប្រភពវីតាមីន និងសារធាតុរ៉ែ ដែលមានគុណប្រយោជន៍អាចជួយឲ្យសុខភាពទាំងមូលប្រសើរឡើង។
៣. ឪឡឹក
ជាក់ស្ដែង ផ្លែឪឡឹកមានរសជាតិឆ្ងាញ់ និងពោរពេញទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយការពារកោសិការបស់យើង។ វាថែមទាំងមានផ្ទុកវីតាមីនA, B និងC ព្រមទាំងសារធាតុlycopene ដែលអាចជួយការពារយើងពីកាំរស្មីយូវី ហើយសារធាតុចិញ្ចឹមទាំងនេះអាចកាត់បន្ថយការឆ្លងមេរោគនៅរដូវភ្លៀងនេះ។
៤. ខាត់ណាខៀវ

ជាមួយគ្នានេះដែរ ខាត់ណាខៀវ ផ្ទុកជាតិដែក ប៉ូតាស្យូម កាល់ស្យូម និងម៉ាញ៉េស្យូម។ បន្លែមួយប្រភេទនេះក៏សម្ពូរទៅដោយជាតិសរសៃ និងវីតាមីនA, C, E, K។ បន្ថែមពីនេះ វាមានផ្ទុកវីតាមីនB រួមទាំងអាស៊ីដហ្វូឡេត ដែលល្អបំផុតសម្រាប់ប្រព័ន្ធភាពស៊ាំ។
៥. ក្រូច
ក្រូចត្រូវបានស្គាល់ថាជាប្រភពនៃវីតាមីនC ដែលអាចជួយជំរុញប្រព័ន្ធភាពស៊ាំបានយ៉ាងអស្ចារ្យ។ វាក៏ជួយបង្កើនការស្រូបយកជាតិដែកទៅក្នុងរាងកាយ និងជួយបង្កើតការផលិតខូឡាជែន ព្រមទាំងការពារកោសិកាពីការបំផ្លាញ។
៦. ស្ពៃពួយឡេង
ចំណែកឯស្ពៃមួយប្រភេទនេះ ក៏ជាបន្លែដែលមានគុណប្រយោជន៍សម្បូរបែប។ វាផ្ទុកទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសារធាតុBeta Carotene ដែលជួយបន្ថែមសមត្ថភាពរបស់ប្រព័ន្ធភាពស៊ាំក្នុងការប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗ៕
ចុចអាន៖ម៉េចបានពេទ្យហាមមិនឲ្យយើង ឬក្មេងៗគេងផ្កាប់មុខ ហើយប៉ះពាល់អីខ្លះ?
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៥ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


