សុខភាព
ពិតឬចចាមអារ៉ាម ល្បីថា យ៉ាអួ ជួយដល់អ្នកធ្លាក់ទឹកចិត្តឲ្យប្រសើរ ពីជំងឺលាក់មុខនេះ
ជំងឺធ្លាក់ទឹកចិត្ត គឺជាជំងឺដែលកំពុងកើតមានឡើងនៅទូទាំងពិភពលោក ហើយមនុស្សមួយចំនួនតូចមិនព្រមទៅជួបគ្រូពេទ្យ ដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវឡើយ។
ខណៈពេលដែលមនុស្សមួយចំនួនមិនដឹងថា ពួកគេកំពុងមានជំងឺនេះទេ អ្នកខ្លះព្រងើយមិនខ្វល់រហូតក្លាយជាសំពាធរុំខ្លួន។

ការសិក្សាមួយពីសាកលវិទ្យាល័យ McMaster នៃប្រទេសកាណាដា បានបង្ហាញពីដំណឹងល្អសម្រាប់អ្នកជំងឺធ្លាក់ទឹកចិត្ត នៅពេលដែលអ្នកស្រាវជ្រាវរកឃើញថា “ យ៉ាអួ” អាចជួយព្យាបាលរោគសញ្ញានៃជំងឺនេះបានប្រសើរជាងមុន។
៦៤ ភាគរយនៃមនុស្សដែលទទួលរងពីជំងឺរលាកពោះវៀនធំ និងមានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត មានស្មារតីល្អប្រសើរជាងមុន ពីការទទួលទាន“ បាក់តេរីល្អ” ឬអតិសុខុមប្រាណដែលមានអត្ថប្រយោជន៍ចំពោះរាងកាយ ( probiotics) ដែលមាននៅក្នុងផលិតផលទឹកដោះគោជូរ។

បើប្រៀបធៀបទៅនឹងក្រុមអ្នកជំងឺដែលមានរោគសញ្ញាផ្លូវចិត្ត បានប្រើថ្នាំ Placebo ក្រុមចុងក្រោយគឺមិនសូវល្អដូចពួកគេទេ។ នេះគឺ ៣២ ភាគរយបន្ទាប់ពីក្រុមអ្នកស្រាវជ្រាវបានវិភាគលើមនុស្សពេញវ័យ ៤៤ ក្រុមដោយពាក់កណ្តាលប្រើ Probiotics ជារៀងរាល់ថ្ងៃ។ ពាក់កណ្ដាលទៀតប្រើថ្នាំ Placebo បន្ទាប់មកតាមដានរយៈពេល ១០ សប្តាហ៍។
ជាលទ្ធផលរោគសញ្ញាផ្លូវចិត្តរបស់អ្នកជំងឺដែលបានទទួលទាន Probiotics មានភាពប្រសើរឡើង។ ការរកឃើញនេះគឺស្របទៅនឹងការស្រាវជ្រាវរបស់កូរ៉េខាងត្បូងមួយ ដែលរួមបញ្ចូលស្ត្រីចំនួន ១២ នាក់ដែលទទួលទានទឹកដោះគោយ៉ាអួ មានផ្ទុកសារធាតុ Probiotics ឈ្មោះ Antobasilus។ Bifidobium មានរយៈពេល ៤ សប្ដាហ៍បានរកឃើញថា អ្នកជំងឺដែលបានទទួល Probiotics មានអារម្មណ៍ប្រសើរជាងមុន ក្រោយការធ្វើតេស្តម៉ាញ៉េទិចកម្លាំងខ្ពស់ (M.R.I. ) ។

ប្រសិនបើអ្នកសង្ស័យថា ខ្លួនមានរោគសញ្ញាស្ថិតក្នុងទម្រង់នៃជំងឺធ្លាក់ទឹកចិត្ត អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីព្យាបាល។ ដោយសារជំងឺនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ហាបញ្ជូនសរសៃប្រសាទ នៅក្នុងខួរក្បាល ហើយថ្នាំដែលចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិត គួរតែត្រូវបានគេយកចិត្តទុកដាក់និងតឹងរ៉ឹងបំផុត៕
ចុចអាន៖សញ្ញាព្រមាន ៥ ប្រភេទលើបណ្ដាញសង្គម បញ្ជាក់អត្ថន័យថា បុគ្គលនោះកំពុងចង់ធ្វើអត្តឃាត
ចុចអាន៖មានគំនិតវិជ្ជមាន រស់បានកាន់តែយូរ ចុះធ្វើម៉េចទើបមានគំនិតវិជ្ជមាន?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


