សុខភាព
ហូបរបស់ញ៉ាំលេងនេះបានទៀងទាត់ ក៏ជួយសម្រកទម្ងន់ ជាងប្រើថ្នាំនាំខូចសុខភាពឥតអំពើ
គ្រប់គ្នាប្រាកដជាដឹងហើយថា គ្រាប់ធញ្ញជាតិមានអត្ថប្រយោជន៍សម្រាប់រាងកាយ ហើយត្រូវបានគេរកឃើញថា ហូបគ្រាប់ផ្លែឈើនេះជាប្រចាំជួយកាត់បន្ថយហានិភ័យនៃការឡើងទម្ងន់។

ក្រុមស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយសាលាសុខភាពសាធារណៈរបស់សាកលវិទ្យាល័យ Loma Linda និងមជ្ឈមណ្ឌលស្រាវជ្រាវមហារីក IARC នៅសហរដ្ឋអាមេរិកដោយបញ្ជាក់ថា យោងតាមអ្នកចូលរួមតាមដានអាយុ ២៥-៧០ ឆ្នាំ មកពី ១០ ប្រទេសនៅអឺរ៉ុប ៣៧៣,០០០ នាក់ ក្នុងរយៈពេល ៥ ឆ្នាំ ចំពោះអ្នកដែលញ៉ាំគ្រាប់នេះជាប្រចាំ មានការឡើងទម្ងន់ជាមធ្យមជិត ៥ ភាគរយ បើប្រៀបធៀបទៅនឹងអ្នកដែលមិនទទួលទានសោះ។
វេជ្ជបណ្ឌិត Juan នាយកផ្នែកសុខភាពសាធារណៈនៃសាកលវិទ្យាល័យ Loma Linda បាននិយាយថា មនុស្សភាគច្រើនជឿជាក់ថាការទទួលទានគ្រាប់ផ្លែឈើ នឹងជួយបង្កើនទម្ងន់ ព្រោះវាសំបូរទៅដោយជាតិខ្លាញ់ច្រើន ប៉ុន្តែតាមពិតខ្លាញ់ស្ទើរតែទាំងអស់សុទ្ធតែជាខ្លាញ់ល្អ។

ជាពិសេសការទទួលទានគ្រាប់ផ្សេងៗដូចជា សណ្តែកដី អាល់ម៉ុន កៅឡាក់ គ្រាប់រីករាយ និង walnuts គ្រាប់ទាំងនេះសំបូរទៅដោយប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ និងសារធាតុគីមីដែលមិនមែនជាអាហារនាំធាត់និងល្អសម្រាប់ទទួលទាន។ ជំនួសឲ្យការញ៉ាំខ្លាញ់ដែលមានប្រភពពីសត្វ អ្នកក៏អាចញ៉ាំខ្លាញ់ពីគ្រាប់ធញ្ញជាតិនេះដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ល្បីខ្ទឹមខ្មៅ ជាឱសថអាចការពារមហារីក បានពិតមែន?
ចុចអាន៖ជំងឺ ៣ ប្រភេទគ្រោះថ្នាក់ខ្លាំងដល់ជីវិត ដែលបណ្ដាលមកពីការហូបអាហារកែច្នៃច្រើន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


