សុខភាព
រោគសញ្ញាទាំងនេះ អាចបង្ហាញឲ្យដឹងថា អ្នកកើតជំងឺខ្សោយបេះដូង
១) អ្វីជាជំងឺខ្សោយបេះដូង? (Heart failure)
ជំងឺខ្សោយបេះដូងជាការធ្លាក់ចុះ ឬខ្សោយនូវមុខងារបេះដូង ក្នុងការនាំឈាមទៅចិញ្ចឹមសរីរាង្គនៃខ្លួនយើង។
២) ហេតុអ្វី ជំងឺនេះជាកង្វល់ របស់ក្រុមគ្រូពេទ្យបេះដូង?
តាមរបាយការណ៍ថ្មីៗបានបង្ហាញថា ចំនួនអ្នកជំងឺខ្សោយបេះដូងនៅលើពិភពលោកមានប្រមាណ ៦២លាននាក់ ។
– ជាមូលហេតុទី ១ នៃការចូលសម្រាកពេទ្យចំពោះអ្នកជំងឺដែលមានអាយុលើសពី ៦៥ឆ្នាំ ។
– អត្រាមរណភាពរបស់ជំងឺនេះខ្ពស់ (២៨% ស្លាប់ក្នុងអំឡុងពេល ១ឆ្នាំ និង៥០% ក្នុងអំឡុងពេល ៥ឆ្នាំ ក្រោយធ្វើ រោគវិនិច្ឆ័យ)
ដោយឡែក នៅមជ្ឈមណ្ឌលបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែតយើងវិញ ចំនួនអ្នកជំងឺខ្សោយបេះដូងចូលសម្រាកពេទ្យ មានប្រមាណ ២០០០នាក់ ក្នុងមួយឆ្នាំ (ប្រហែល៣០% នៃអ្នកជំងឺសម្រាកពេទ្យ) គិតជាមធ្យម ប្រហែល៥នាក់ក្នុងមួយថ្ងៃ។

៣) រោគសញ្ញា៖
ជំងឺខ្សោយបេះដូងអាចស្តែងចេញជារោគសញ្ញាៈ
– អស់កម្លាំង, ល្ហិតល្ហៃ
– ពិបាកដង្ហើម, ហត់ដង្ហក់
– ក្អកញឹកញាប់ ជួនមានស្លេសពណ៌ស ឬក្រហមលាយឈាម
– ហើមជើង, ឡើងទម្ងន់លឿន

– ញរ័ទ្រូង
– ពិបាកគេង (ជូនកាលអ្នកជំងឺប្រើខ្នើយ ២-៣ជាន់ ដើម្បីគេងបាន)
៤) មូលហេតុ៖
កត្តា ឬមូលហេតុដែលបង្ក មានដូចជាៈ
– លើសឈាម (HTN)
– ជំងឺស្ទះសរសៃឈាមបេះដូង (Coronary artery disease)
– ជំងឺខូចប្រឺសបេះដូង (Valvular heart disease)
– ជំងឺបេះដូងពីកំណើត (Congenital heart disease)
– ជំងឺសាច់ដុំបេះដូង (Cardiomyopathy)
– ជំងឺវិបត្តិចង្វាក់បេះដូង…

៥) រោគវិនិច្ឆ័យ៖
អេកូបេះដូង (Heart Ultrasound) ជាមធ្យោបាយចាំបាច់បំផុត សម្រាប់ធ្វើរោគវិនិច្ឆ័យ ក្រៅពីនេះមានៈ
– ការថតសួត (Chest X-ray)
– ការវាស់ចង្វាក់បេះដូង (EKG)
– ការពិនិត្យឈាម
– ការថតឆ្លុះសរសៃឈាមបេះដូង (Cardiac catheterization)

៦) ផលវិបាក៖
ផលវិបាកផ្សេងៗនៃជំងឺនេះមានៈ
– ហើមសួតស្រួចស្រាវ (Acute pulmonary edema)
– វិបត្តិចង្វាក់បេះដូង
– គាំងបេះដូង (cardiac arrest) រហូតដល់អាចបាត់បង់ជីវិត។
៧) ការព្យាបាល៖
– មកដល់សព្វថ្ងៃនេះ ជំងឺខ្សោយបេះដូងភាគច្រើនមិនអាចព្យាបាលឲ្យជាសះស្បើយទាំងស្រុងទេ។
– ការព្យាបាលភាគច្រើន ជាការព្យាបាលដើម្បីឲ្យអ្នកជំងឺអាចរស់នៅ និងប្រកបការងារប្រចាំថ្ងៃជាធម្មតានៅក្នុងសង្គម និងកាត់បន្ថយអត្រាមរណភាពឲ្យបានជាអតិបរមា។
– ការព្យាបាលដោយថ្នាំ អាចធ្វើឲ្យស្ថានភាពបេះដូងនឹងន កាត់បន្ថយរោគសញ្ញា កាត់បន្ថយផលវិបាក និងហានិភ័យផ្សេងៗ។
– ជួនពេលខ្លះ ការឆ្លុះសរសៃឈាមបេះដូង និងដាក់រឺស័រក្នុងសរសៃរឈាមបេះដូង ជាជម្រើសដ៏ល្អប្រសើរ សម្រាប់អ្នកជំងឺដែលបណ្តាលមកពីស្ទះសរសៃឈាមបេះដូង។
– ក្នុងករណីខ្លះ ការព្យាបាលដោយវះកាត់ មានការចាំបាច់ចំពោះអ្នកជំងឺដែលខូចប្រឺសបេះដូងធ្ងន់ធ្ងរ។
– ក្នុងករណីខ្លះទៀត អ្នកជំងឺតម្រូវឲ្យធ្វើការព្យាបាលដោយដាក់ថ្មបេះដូង។

៨) របបចំណីអាហារ និងរបៀបរបបនៃការរស់នៅៈ ជាកត្តាសំខាន់ក្នុងការ ការពារនិងព្យាបាលជំងឺខ្សោយបេះដូង។
– កុំបរិភោគអាហារសម្បូរជាតិប្រៃ
– ឈប់ជក់បារី
– រក្សាទម្ងន់ឲ្យសមស្រប (កុំឲ្យធាត់ជ្រុល)
– កាត់បន្ថយ ឬបញ្ឈប់ការពិសាគ្រឿងស្រវឹង
– កាត់បន្ថយការបរិភោគអាហារសម្បូរខ្លាញ់
– បរិភោគបន្លែ ផ្លែឈើ ឲ្យបានច្រើន
– ហាត់ប្រាណឲ្យបានទៀងទាត់
– កាត់បន្ថយភាពតានតឹងអារម្មណ៍ (Stress)
– គ្រប់គ្រងសម្ពាធឈាមឲ្យបានត្រឹមត្រូវ ប្រសិនបើលោកអ្នកមានជំងឺលើសឈាម។
– ត្រូវពិសាថ្នាំទៀងទាត់ និងតាមដានឲ្យបានត្រឹមត្រូវ ជាមួយគ្រូពេទ្យឯកទេស

ប្រសិនបើបងប្អូន មានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមរួសរាន់ និងអញ្ជើញមកទទួលការពិគ្រោះយោបល់ ដើម្បីឈានទៅរកការព្យាបាលឲ្យបានទាន់ពេលវេលា និងប្រកបដោយគុណភាព ជាមួយបច្ចេកវិទ្យាទំនើប ពីក្រុមគ្រូពេទ្យឯកទេសបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត៕
អត្ថបទ៖ រស្មី

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស