សុខភាព
សូមប្រយ័ត្នកើតជំងឺសើស្បែក “កមរមាស់ ឬអាត់”!
កមរមាស់ ជាជំងឺមួយក្នុងចំណោមជំងឺសើស្បែក ដែលជួបច្រើនញឹកញាប់ នៅប្រទេសកម្ពុជាយើង។ ជាជំងឺដែលមានកន្ទួល និងពងទឹក ហើយរមាស់ពាសពេញខ្លួនប្រាណ ដែលបណ្តាលមកពីពពួកប៉ារាស៊ិតឬចៃ។ ការចម្លងជំងឺនេះ កើតឡើងតាមរយៈ៖

– ការប៉ះពាល់ផ្ទាល់រវាងអ្នកជា និងអ្នកជំងឺ
– ប៉ះពាល់ជាមួយសម្ភារៈប្រើប្រាស់ (សំលៀកបំពាក់ ស្រោមពូក…) ដែលមានមេរោគ
– មនុស្សច្រើនរស់នៅផ្តុំគ្នា ឬរស់នៅជាមួយគ្នា។
ក) រោគសញ្ញា៖
– ច្រើនកើតនៅកន្លែងណាដែលមានរាងត្រង់ផ្នត់ៗ ឬក្រវៀចក្រវៀននៃស្បែក ចង្វែកម្រាមដៃ កដៃ ចង្កេះ គូទ ផ្ទៃខាងក្នុងប្រអប់ភ្លៅ និងកជើង ដែលស្តែងចេញជាកន្ទួល ឬពងទឹក (ពងទឹកមិនសូវប្រទះឃើញទេ ព្រោះវាត្រូវបំផ្លាញយ៉ាងលឿនដោយការអេះត្រដុសរបស់អ្នកជំងឺ)។
– ចំពោះស្ត្រីវិញ គេឃើញច្រើនកើតមាននៅលើក្បាលដោះ រីឯបុរសភាគច្រើនកើតនៅលើលិង្គ និងលើស្បែកពងស្វាស។
– ជំងឺនេះកម្រកើតមាននៅលើផ្ទៃមុខមនុស្សពេញវ័យណាស់ ប្រសិនបើក្មេងតូចៗ និងអ្នកមានមេរោគហ៊ីវ (HIV+) គេសង្កេតឃើញមាននៅលើផ្ទៃមុខ បាតដៃ បាតជើង រួមទាំងខ្លួនប្រាណផងដែរ។
ការកើតមានទាំងនេះ បង្កឲ្យមានការរមាស់យ៉ាងខ្លាំង ជាពិសេសនៅពេលយប់។ ជាទូទៅតែងមានឃើញស្នាមអេះ និងស្នាមក្រហូងដាច់រលាត់ស្បែក ការឆ្លងរោគ ជាមួយនិងការកកើតពងខ្ទុះ និងក្រមរធំៗ ត្រូវបានជួបញឹកញាប់គួរសមដែរ។
ខ) ការវិវត្តន៍៖
ជំងឺកមរមាស់ ដែលមិនបានព្យាបាល អាចក្លាយជាជំងឺរ៉ាំរ៉ៃរួមជាមួយនឹងការថយចុះកម្រិតរមាស់។ ការបាត់រមាស់មិនមែនមានន័យថាពពួកប៉ារ៉ាស៊ីត ឬចៃនោះបាត់ ឬស្លាប់ឡើយ។ ការលាប់ឡើងវិញដែលបណ្តាលពីការព្យាបាលមិនត្រឹមត្រូវកើតមានជារឿយៗ ហើយវាត្រូវបានបិទបាំងរោគសញ្ញាផ្សេងៗ ដោយការលាបពពួកគ័រទីគួអ៊ីត (ថ្នាំលាបឲ្យស្បែកស ឬស្បែករលោង) ច្រើនពេក។
គ) ការព្យាបាល៖
– ត្រូវព្យាបាលក្រុមគ្រួសារទាំងមូលរួមគ្នាក្នុងពេលតែមួយ ដើម្បីជៀសវាងការឆ្លងសារចុះសារឡើង ឬលាប់ឡើងវិញ
– ត្រូវលាបថ្នាំដែលមានការណែនាំដោយគ្រូពេទ្យជំនាញឯកទេស
– មុជទឹក ហើយដុសកន្លែងដែលកើតមានជំងឺនេះ ជាមួយបន្ទះក្រណាត់ស្អាត នៅពេលយប់
– លាបថ្នាំ ឲ្យពេញខ្លួនទាំងអស់ ពីកដល់ចុងជើង (គ្រប់កន្លុកកន្លៀតទាំងអស់)
– ទុកឲ្យស្ងួត ហើយរក្សាវាឲ្យនៅលើស្បែកខ្លួនមួយយប់ទល់ភ្លឺ (១២ម៉ោង)
– មុជទឹកជម្រះកាយវិញបាននៅពេលព្រឹក
– ធ្វើដូចខាងលើម្តងទៀត នៅយប់ទី២ ទី៣ រហូតដល់មួយអាទិត្យ
– ផ្លាស់ប្តូរ ហើយបោកគក់ សំលៀកបំពាក់ កម្រាលពូក ភួយ មុង ដែលមានមេរោគ ជាមួយសាប៊ូ ស្រុះទឹកក្ដៅ និងហាលថ្ងៃឲ្យបានស្ងួត



“ សូមណែនាំក្រុមគ្រួសារ ឬអ្នកជុំវិញខ្លួនដែលជាប់ពាក់ព័ន្ធជាពិសេសអ្នកមានផ្ទៃពោះ បើសិនជាមានរោគសញ្ញាដូចខាងលើ។ ក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត រង់ចាំទទួលជួបពិគ្រោះ និងផ្តល់ជូនព័ត៌មានគ្រប់ស្ថានភាពជំងឺ ដើម្បីជៀសវាងបញ្ហាផ្សេងៗដែលបង្កឲ្យមានផលប៉ះពាល់ ពិសេសដល់ទារកក្នុងផ្ទៃ ”៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



