សុខភាព
កុមារជួបហានិភ័យអ្វីខ្លះ ប្រសិនបើឆ្លងកូវីដ?
កុមារភាគច្រើនដែលឆ្លងមេរោគកូវីដ-១៩ មិនចេញរោគសញ្ញាទេ ឬមានរោគសញ្ញាស្រាលដូចជាគ្រុនក្តៅតិចៗ អស់កម្លាំងនិងក្អក។
ទោះបីជាយ៉ាងណាក៏ដោយ កុមារដែលមានជំងឺពីកំណើត អាចប្រឈមហានិភ័យកាន់តែខ្លាំង នៃជំងឺដែលហៅថា រលាកពហុប្រព័ន្ធ។

ជំងឺរលាកពហុប្រព័ន្ធ អាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត ព្រមទាំងបញ្ហាបេះដូងនិងសរីរាង្គដទៃផងដែរ។
រោគសញ្ញានៃជំងឺនេះអាចរួមមានគ្រុនក្តៅ ឈឺពោះ ឡើងកន្ទួល ក្អួត ប្រេះបបូរមាត់ ហើមកូនកណ្តុរនៅត្រង់ក និងងងុយគេង។
នៅឆ្នាំនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កុមារប្រឈមនឹងកម្រិតទាបបំផុតនៃការស្លាប់ដោយសារកូវីដ ពោលគឺមានត្រឹមតែម្នាក់គត់ក្នុងចំណោម ៥០០,០០០។

ការសិក្សានេះ ត្រូវបានដឹកនាំដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ College London, សាកលវិទ្យាល័យ York និងសាកលវិទ្យាល័យ Liverpool។
ការសិក្សាមួយបានបង្ហាញថា មេរោគកូវីដ-១៩ បានរួមចំណែកដល់ ០,៨ ភាគរយនៃការស្លាប់របស់កុមារចំនួន ៣,១០៥ នាក់ពីគ្រប់មូលហេតុនៅក្នុងឆ្នាំដំបូង ពេលជំងឺរាតត្បាតផ្ទុះឡើង។
ពួកគេបាននិយាយថា សមាមាត្រខ្ពស់ដែលកុមារអាស៊ីនិងស្បែកខ្មៅ បានស្លាប់ដោយសារវីរុសកូវីដ ប៉ុន្តែការស្លាប់ទាំងនេះនៅតែកម្របំផុត។

ការសិក្សាទី២ បានរកឃើញថា កុមារ២៥១នាក់នៅប្រទេសអង់គ្លេស ត្រូវបានបញ្ជូនចូលសង្គ្រោះបន្ទាន់ដោយសារកូវីដ ចាប់ពីខែមីនាឆ្នាំ ២០២០ ដល់ខែកុម្ភៈឆ្នាំនេះ ពោលស្មើនឹងហានិភ័យមួយក្នុងចំណោម ៥០,០០០។
ក្នុងចំណោមអ្នកជំងឺទាំងនេះ ៩១ភាគរយមានជំងឺពីកំណើតមួយមុខ ឬច្រើនមុខ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កុមារអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅរាជធានីភ្នំពេញ ជាង១១ម៉ឺននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងដូសទី១
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


